សង្គម
អាម៉ាប៉ាប៉ាញ៉ូសតារាចម្រៀងខ្មែរល្បីក្នុងទស្សវត្ស 1991 - 2000 លោក នី សាលឿន ដែលពុកម៉ែបងប្អូន នៅជំនាន់នុងច្បាស់ជាបានស្គាល់ ហើយក៏មានអ្នកខ្លះទៀតកំពុងតែស្ដាប់បទចម្រៀងរបស់លោក ជារៀងរាល់ថ្ងៃផងដែរ ព្រោះសម្លេងរបស់លោក លន្លង់លន្លោចមិនចាញ់រៀបច្បងជំនាន់មុនៗឡើយ។
តែអ្វីដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលជាដំណឹងដ៏គួរឲ្យសោកស្ដាយ និងមិនគួរឲ្យជឿទេម្ចាស់បទ ស្នេហ៍ក្នុងសុបិន ,ដងស្ទឹងឡូវែល និងបទជាច្រើនទៀត គាត់លារហូតហើយ គឺគ្មានថ្ងៃត្រឡប់ឡើយ ។
នេះបើតាមការឲ្យដឹងពីក្មួយរបស់លោកតាមរយៈបណ្ដាញសង្គមនៅថ្ងៃនេះ យ៉ាងណាក៏មិនបានបញ្ជាក់ពីមូលហេតុនៅឡើយ។ ជាមួយនឹងដំណឹងមួយនេះ ធ្វើឲ្យអ្នកគាំទ្រសម្ដែងការសោកស្ដាយគ្រប់ៗគ្នា។
សូមស្ដាប់សម្ភាសន៍លោក នី សាលឿន ខាងក្រោមនេះ៖
បទនេះហើយដែលធ្វើឲ្យគណកម្មការសុខ ស្រីនាង អៀនឡើងមុខក្រហម ក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol Junior កាលពីពេលកន្លងទៅ។