សង្គម
អាម៉ាប៉ាប៉ាញ៉ូសលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានចេញសេចក្តីជូនដំណឹងមួយ អំពីការប្រើប្រាស់ទម្រង់តាមឌីជីថលដើម្បីទប់ទល់ហានិភ័យរាលដាលកូវីដ ១៩ នៅកម្ពុជា គឺអាចឲ្យ មន្ត្រីរាជការក្រោមឱវាទក្រសួងមានលទ្ធភាពក្នុងការ រាយការណ៍ស្ថានការណ៍សុខភាពផ្ទាល់ខ្លួនជាប្រចាំថ្ងៃ ។
ការធ្វើឡើងបែបនេះ ក្រោយផ្ទុះការឆ្លងក្នុងពីសំណាក់មន្រ្តីពាក់ព័ន្ធនឹងគណៈប្រតិភូមកពីប្រទេសហុងគ្រីនាព្រឹត្តិការណ៍ ៣ វិច្ឆិកាកន្លងទៅ។
ក្រសួងបានណែនាំឲ្យពលរដ្ឋរាយការណ៍ពីស្ថានភាពសុខភាពប្រចាំថ្ងៃផ្ទាល់ខ្លួន តាមរយៈប្រព័ន្ធគេហទំព័រដែលមានអាសយដ្ឋាន http://trace.covid19.mpwt.gov.kh ឬស្តែន QR Code ។
ព័ត៌មានដែលប្រមូលបានតាមរយៈ ការបំពេញកម្រង់សំណួរនេះ នឹងត្រូវរក្សាជាការសម្ងាត់។ ទិន្នន័យ នឹងត្រូវចែករំលែកជាមួយមន្ត្រីសុខាភិបាល ក្នុងករណីចាំបាច់ និងមានការឯកភាពសាមីខ្លួន។
មន្ត្រីគ្រប់រូបត្រូវមានកាតព្វកិច្ច បំពេញកម្រងសំណួរ តាមដានសុខភាពនេះជារៀងរាល់ព្រឹក ១ថ្ងៃ ម្តង យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
អាស្រ័យហេតុនេះ ក្រសួងសូមស្នើដល់ លោក-លោកស្រីទាំងអស់បន្តអនុវត្តនូវសេចក្តីណែនាំលេខ០១០ សក.រប ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន៕