header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

បាត់ដំបង៖ ក្រុមយុវជនវ័យក្មេងតាំងចិត្តធ្វើសកម្មភាពឆក់​ទ្រព្យសម្បត្តិតាមដងផ្លូវសាធារណៈចេញដំ​ណើរ​ពីរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ច នគរបាល​នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ធ្វើការ​បង្រ្កាប និងឃាត់ខ្លួនបានចំនួន០៦នាក់ នៅក្នុងខណៈ​ ដែលក្រុមនេះជិះម៉ូតូចំនួន០៣គ្រឿង ធ្វើ​សកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមដងផ្លូវនៅចំណុចឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ករណីខាងលើនេះ បានកើតឡើងនាវេលាម៉ោង​១៥និង១០នាទី រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០​២០ នៅខាងលិចស្ពានដើមក្រសាំង ក្នុងក្រុមទី០១ ភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សីខេត្តបា​ត់ដំបង ដោយជនសង័្សយប្រើប្រាស់ម៉ូតូចំនួន ០៣គ្រឿងមនុស្សចំនួន ០៦នាក់ ធ្វើសកម្ម​ភាព(​ឆក់យកប្រាក់)របស់ប្រជាពល រដ្ឋឈ្មោះ ភេន ផល ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅឃុំឫស្សី​ក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅពេលដែលជនរងគ្រោះកំពុងធ្វើដំណើរនៅលើផ្លូវជាតិ ក្នុងនោះពួកគេយកបានប្រាក់រៀលចំនួន១.១៩​៥.​០០០រៀល(មួយលាននិងដប់ប្រាំម៉ឺនរៀល)រួចជិះគេចខ្លួនបាត់ ។

ទទួលបានព័ត៌មាននេះភ្លាមលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងាការដ្ឋាននគរបាលខេត្តបាត់​ដំបងបានជ្រាបនិងស្នើសុំ គោលការណ៍អនុវត្ត ។ ទទួលបានទបញ្ជារបស់លោកឧត្តម​សេ​នីយ៍ស្នងការ និងលោកស្នងការរងទទួលផែនលោកវរសេនីយ៍ឯក ស គឹមឡុង បានចាត់វិ​ធានការជាបន្ទាន់ដោយប្រើប្រាស់កម្លាំងនគរបាលអន្តរាគមន៍របស់ខ្លួន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋ​បាល ព្រមទាំងកម្លាំងផ្នែកជំនាញ ចេញប្រតិប​ត្តិការភ្លាមៗ រហូតដល់វេលាម៉ោង ១៥និង ៣៩នាទីថ្ងៃដដែល សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ធ្វើការឃាត់ខ្លួនបានក្រុមជនសង័្សយដែលធ្វើស​កម្មភាព(ឆក់ទ្រព្យសម្បត្តិ)នេះចំនួន០៦នាក់​ព្រម​ទាំងដកហូត បានសម្ភារៈភស្តុតាងមួយចំនួន ៖

-ជនសង័្សយរួមមាន៖

១-ឈ្មោះ ហ្វាត អ៉ីណេស ហៅឆែប ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិចុងខ្នុរខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

២-ឈ្មោះ ជួង ភក្តី ភេទប្រុស អាយុ១៨ឆ្នាំមានទី​លំនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

៣-ឈ្មោះ សាត ភារ៉ុង ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ខ្នួច ខណ្ឌសែន​សុខ រាជធានីភ្នំពេញ។

៤-ឈ្មោះ ផាន រ៉ាវី ភេទប្រុស អាយុ១៥ឆ្នាំមានទីលំនៅភូមិផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវរាជ​ធានីភ្នំពេញ។

៥-ឈ្មោះ ផាន រ៉ាវីន ហៅជ័យភេទប្រុស អាយុ​១៤ឆ្នាំរស់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

៦-ឈ្មោះ រតនាវិសាលសិដ្ឋភេទប្រុសអាយុ​១៥​ឆ្នាំមានទីលំនៅភូមិគោកឃ្នាងសង្កាត់គោកឃ្នាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

*-ដកហូតបាន៖
-ប្រាក់រៀលចំនួន១.៥០០.០០០រៀល (មួយលានហាសិបម៉ឺនរៀល) ម៉ូតូចំនួន០៣ គ្រឿងទូរស័ព្ទ ដៃចំនួន០២គ្រឿង-ខ្សែដៃកាឡៃចំនួន០១ខ្សែ ខ្សែកផ្លាកទីនចំនួន ០១ ខ្សែ និងចិញ្ចៀនផ្លាកទីន ចំនួន ០១ វង់។

លោកវរសេនីយ៍ឯក ស គឹមឡុង បានបញ្ជាក់ថា ក្រុមជនសង័្សយខាងលើនេះ បានចេញដំណើរពីរាជធានីភ្នំពេញ ហើយមានគោលបំណង ទៅ កាន់ខេត្តសៀមរាប ។

ក្នុងពេលធ្វើដំណើរតាមផ្លូវក្រុមគេបានធ្វើសកម្មភាព(ឆក់យកទ្រព្យ សម្បត្តិ)ពីអ្នកធ្វើដំណើរតាមដងផ្លូវដែលក្នុង នោះបានធ្វើសកម្មភាពឆក់យកបានប្រាក់ចំនួន ៧០០.០០០រៀល(ចិតសិបម៉ឺនរៀល)ពីជនរ ង គ្រោះភេទស្រីម្នាក់នៅចំណុចស្នាមព្រះភូមិសាស្រ្ត​ខេត្តពោធិសាត់ លុះមកដល់ភូមិសាស្រ្តខេត្ត បាត់ដំបងពួកគេបានធ្វើសកម្មភាពទៀតតែត្រូវបានសមត្ថកិច្ចនគរបាលស្រុកមោងឫស្សីបង្រ្កាបបាន។

លោកអធិការបានបញ្ជាក់បន្ថែមថាកិច្ចប្រតិបត្តិការរបស់នគរបាលដែលអនុវត្តបានជោគជ័យនៅពេលនេះ គឺស្ថិតក្រោមបទបញ្ជារបស់លោក​ឧត្តមសេនីយ៍ស្នងការ លោកស្នងការរងទទួលផែនជំនាញ និងជាពិសេសបានការ ចូលរួមផ្តល់ព័ត៌មានទាន់ពេលវេលាពីប្រជាពលរដ្ឋនៅ​មូល​ដ្ឋាន ដែលកន្លងមកសមត្ថកិច្ចបានធ្វើការផ្សព្វ​ផ្សាយ លេខទូរស័ព្ទដោយទូលំទូលាយ ហើយប្រជាពលរដ្ឋលោកទទួលយកសម្រាប់ទាក់ទង​ទាន់ពេលនៅក្នុងករណី មានហេតុការ​ណាមួយកើតឡើងដូចករណីនេះស្រាប់។ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយា​ល័យ​ជំនាញដើម្បីរៀបចំបញ្ជូនបន្តទៅកាន់អយ្យ​ការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាម​ផ្លូវ​ច្បាប់ហើយ៕

(រូបភាពនគរបាលស្រុកមោងឫ​ស្សី)១៩/វិច្ឆិកា/២០២០@@@

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post