header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

រដ្ឋបាលឃុំអន្លង់រាប ​​​​​​​បានចេញសេច​ក្ដីជូន​ដំ​ណឹង ពី​ការ​បដិសេធ និងមោឃៈភាពលើលិខិត​ផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិត​ស្នើ​សុំ​សិទ្ធិ​កាន់កាប់អចលនទ្រព្យ​មិន​ទាន់​បានចុះ​បញ្ជី និង​លិខិត​បញ្ជាក់កម្មសិទ្ធិ​ដីធ្លីត្រង់​ចំណុច​ចាប់ពីស្ពាន​អូរ ១៧ ដល់​លើ​ភ្នំ ១៥០០។​​​​​​​​​

ដោយ​ទទួល​បា​នសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្តពោធិសាត់ចុះថ្ងៃទី ០៣ ខែ​កញ្ញា ឆ្នាំ ២០២០ ពីវិធានការ​រដ្ឋបាល​ចុះបោសសំអាតទីតាំង​លំនៅ​មិន​ស្របច្បាប់ នៅក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុស រដ្ឋបាល​ឃុំអន្លង់​រាប សូម​ធ្វើ​ការ​បដិសេធ និងមោឃៈភាពលើគ្រប់​លិខិត​ផ្ទេរសិទ្ធិកាន់កាប់ដីធ្លី លិខិត​ស្នើ​សុំ​សិទ្ធិ​កាន់កាប់អចលនទ្រព្យ​មិន​ទាន់​បានចុះ​បញ្ជី និង​លិខិត​បញ្ជាក់កម្មសិទ្ធិ​ដីធ្លី​ផ្សេងៗ​ទាំងអស់ ដោយ​ចេញ​ដោ​យ​រដ្ឋបាល​ឃុំអន្លង់​រាប​លើ​ទីតាំង​មិន​ស្របច្បាប់ត្រង់​ចំណុច​ចាប់ពីស្ពាន​អូរ ១៧ ដល់​លើ​ភ្នំ ១៥០០៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post