header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

រាជរដ្ឋាភិបាលកម្ពុជា ​​​​​​​​​​នឹងដឹកជញ្ជូនចំនួន១លាន៥ម៉ឺនម៉ាស់​​​​​​ និងសម្ភារបរិក្ខារពេទ្យមួយចំនួន​​​​​​ តាមយន្តហោះពិសេស​​​​​ព្រះរាជាណាចក្រកម្ពុជា​​​​​​​​ ទៅកាន់ប្រទេសទីម័រឡេស្ត ​​​​​​​ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នឹងត្រូវដឹកជញ្ជូនតាមជើងយន្តហោះពិសេសទៅកាន់ប្រទេសទីម័រលេស្ត នៅថ្ងៃទី ២ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។​​​​​​

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០បានបញ្ជាក់ថា «ក្នុងចំណោមម៉ាស់ ១លាន៥ម៉ឺននោះ មានម៉ាស់ធម្មតាចំនួន១លាន និងម៉ាស់ក្រណាត់ចំនួន៥ម៉ឺន រួមទាំងសម្ភារៈបរិក្ខាមួយចំនួនទៀត»។

ចំពោះសម្ភារៈដែលរាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនប្រទេសទីម័រលេស្តរួមមាន ម៉ាស់ចំនួន ១លាន ម៉ាស់ក្រណាត់ ៥ម៉ឺន ម៉ាស់ N95 ចំនួន ១ម៉ឺន វែនតាសុវត្ថិភាពចំនួន ១ម៉ឺន សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាលចំនួន ១ម៉ឺនឈុត ម៉ាស៊ីនវាស់កំដៅចំនួន២៥០ របាំងមុខចំនួន ១ម៉ឺន ឧបករណ៍ជំនួយការដកដង្ហើមសម្រាប់ប្រយោធនកម្មចំនួន១០ ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០ ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស ស្បែកជើងក៏វែងសុវត្ថិភាព ៥០០គូ និងសាប៊ូលាងដៃ ១ម៉ឺនដុំ។

សូមជម្រាបថា នាពេលកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានផ្តល់ម៉ាស់ចំនួនជាង ២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាស់ចំនួនជាង ២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post