header ads

Sponsor

កាលពីថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2020 ក្រុមហ៊ុនផលិតផលស្មាតហ្វូន vivo បានធ្វើការប្រកាសពីការត្រៀមបង្ហាញចេញនូវស្មាតហ្វូនរបស់ខ្លួនមួយម៉ូឌែលនៃស្មាតហ្វូន vivo នៃត្រកូល Y ។ មួយវិញទៀតនៅថ្ងៃនេះក្រុមហ៊ុនស្មាតហ្វូនក៏បានធ្វើការប្រកាសនូវតម្លៃរបស់ស្មាតហ្វូននៃត្រកូល Y ម៉ូឌែល vivo Y12s នេះផងដែរ។

ចំពោះស្មាតហ្វូន vivo Y12s នេះដែរគឺត្រូវបានធ្វើការរចនាឡើងយ៉ាងស្រស់ស្អាតដែរបានផ្តល់មកជាមួយនឹងជម្រើស 2 ពណ៌ គឺពណ៌ខៀវហៅថា Glacier Blue និងមួយពណ៌ទៀតគឺជាពណ៌ខ្មៅហៅថា Phantom Black ។ ស្មាតហ្វូននេះដែរមានរូបរាងដូចពងក្រពើ 2,5D ស្តើងស្រាលល្អឥតខ្ចោះសមបំផុតនឹងដៃរបស់អ្នក។ ជម្រើសនៃពណ៌ថ្មីដ៏សែនទាក់ចិត្ត បន្ថែមដោយការរចនាបទដ៏លេចធ្លោ រាងស្លិមប្រកបដោយភាពច្នៃប្រឌិត។ ស្មាតហ្វូននេះដែរក៏ត្រូវបានបំពាក់មកជាមួយនឹងអេក្រង់ LCD Halo FullView មានទំហំ 6.51 inch មានខ្នាត 20:9 រីឯកម្រាស់ស្តើងត្រឹម 8.41mm អាចធ្វើការទស្សនាបានក្នុងកម្រិត 720*1600 HD+ អេក្រង់រឹងមាំជាមួយពណ៌រស់រវើក ជម្រើសមុខងារការពារភ្នែកពីពន្លឺ។

សម្រាប់ផ្នែកកាមេរ៉ារបស់ Y12s នេះដែរគឺត្រូវបានបំពាក់មកជាមួយនឹង កាមេរ៉ាក្រោយ 2 គ្រាប់ លែនទី១ 13MP ជាផ្នែកការមេរ៉ាគោល លែនទី២ 2MP យើងអាចធ្វើការថតរូបព្រាលនៅផ្ទៃខាងក្រោយ ។

រីឯសម្រាប់ផ្នែកកាមេរ៉ាមុខមាន១គ្រាប់មានទំហំ 8MP លោកអ្នកអាចធ្វើការថតរូបសែលហ្វីបានយ៉ាងល្អឥតខ្ចោះ។
ស្មាតហ្វូន ​vivo Y12s នេះដែរក៏ត្រូវបានបំពាក់ដោយទំហំ RAM 3GB និងអង់ផ្ទុកទិន្នន័យ 32GB ដំណើរការដោយ Helio P35 ចំពោះផ្នែកកម្លាំងថ្មរបស់វាវិញគឺមានរហូតដល់ទៅ 5000mAh មានប្រពន្ធ័សាកថ្មលឿន 10W Flash charge មិនតែប៉ុណ្ណោះស្មាតហ្វូន vivo Y12s នេះដែរក៏ត្រូវនបានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាដ៏ឆ្លាតវ័យដោយការស្កេនក្រយៅដៃនៅផ្នែកចំហៀងនៃអេក្រង់ផងដែរ។

បងប្អូនប្រាកដជាចង់ដឹងហើយថាតើស្មាតហ្វូន vivo Y12s នេះមានតម្លៃប៉ុន្មាន? ចំពោះតម្លៃដែរក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបើកប្រកាសនៅថ្ងៃនេះគឹត្រឹមតែ $129 តែប៉ុណ្ណោះ។ សម្រាប់ថ្ងៃប្រកាសលក់ជាផ្លូវការរបស់ស្មាតហ្វូន vivo Y12s នេះនៅថ្ងៃណានោះសូមបងប្អូនធ្វើការតាមដានជាមួយនឹងផេកផ្លូវការ vivo!!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post