header ads

Sponsor

ភ្នំពេញ៖ នាយរងព្រហ្មទណ្ឌកំរិតស្រាលម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ កាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដោយឡែកជនដៃដល់បានបើករថយន្តគេចខ្លួនបាត់។

ជនរងគ្រោះឈ្មោះរ៉េត ស៊ីនេត ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរជាមន្ត្រីនគរបាល នាយរងព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះបើករថយន្តម៉ាកFORD ពណ៍ សពាក់ស្លាកលេខភ្នំពេញ2BD - 3738 បើកបរតាមមហាវិថីហសព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តlexus 300 ពពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខរៀមរាប2A-4546 បើកមកបុកពីក្រោយបណ្តាលឲ្យរងការខូចខាតបន្តិចបន្តួចបន្ទាប់មកភាគីទាំងសងខាងបានឈប់ដើម្បីចរចារគ្នា ដោយភាគីខាងរងគ្រោះបានសម្រួល ឲ្យភាគីបង្កយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿង។

ប្រភពដដែលបានបន្តថា បន្ទាប់មក ស្រាប់តែម្ចាស់រថយន្តបង្កឡើងទៅលើរថយន្តចំណែកបក្សពួក២នាក់ទៀតបានដកកាំភ្លើងមិនចាំម៉ាកបាញ់ប្រហាទៅលើជនរងគ្រោះចំនួន៩គ្រាប់បណ្តាលឲ្យចំជនរងគ្រោះ៣គ្រាប់ ទី១ ចំក្បាល ២គ្រាប់ទៀតចំដើមទ្រូងនិងពោះ បន្ទាប់ពីបាញ់ប្រហារួចក្រុមជនបង្កបានបើករថយន្តគេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះតែដោយអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ក្រុមជនដៃដល់យកមកដាក់ទោសតាមច្បាប់។

ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post