header ads

Sponsor

ខេត្តកណ្តាលៈ លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយ បានប្រាប់ថា បានឃាត់ខ្លួនក្រុមក្មេងទំនើង៤នាក់យកមកធ្វើការអប់រំ និងឲ្យឪពុកម្តាយធានាកយទៅផ្ទះវិញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង ១៣:០០នាទី នៅចំណុច ផ្លូវមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ម៉ាណ័រភូមិដីឥដ្ឋ កោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្មេងទំនើងមាន ។

ដែល០៤នាក់រួមមាន:
១.ឈ្មោះផនប្រាក់ ភេទប្រុសអាយុ១៣ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស
២.ឈ្មោះច័ន្ទ រ៉ូហ៊ាន ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ
៣.ឈ្មោះលី រតនះ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស
៤.ឈ្មោះផាន់ វេហា ភេទប្រុសអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស

ក្មេងទំនើង០៤នាក់ខាងលើនេះ មានទីលំនៅភូមិពពាលខែ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន:
ម៉ូតូចំនួន០២គ្រឿង
១/ម៉ាកHONDA.Dream.C125 ស៊េរី2014 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ.1CI 7990
២/ម៉ាកSUZUKI.ViVA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.1X 6441។
បើតាមសមត្ថកិច្ចបានឲ្យដឹងថាៈនៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើដោយទទួលពត៍មានពីប្រជាពលរដ្ឋថា មានសកម្មភាពក្មេងទំនើងបានបង្ហោះម៉ូតូនៅចំណុចកើតហេតុខាងលើក្រោយពីទទួលបានពត៍មានភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដីឥដ្ឋបានចុះដល់កន្លែងកើតហេតុក៏បានឃើញសកម្មភាពក្មេងទំនើងនោះធ្វើការបង្ហោះម៉ូតូ ភ្លាមនោះកំលាំងនគរបាលប៉ុស្តិ៍បានដេញ ធ្វើការនាំខ្លួនក្រុមក្មេងទំនើងទាំងអស់នោះ យកមកសួរនាំនៅប៉ុស្តិ៍ ហើយក្មេងទំនើងទាំងនោះបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតពិតប្រាកដមែន ក្រោយសួរនាំរួចក្មេងទំនើងទាំង០៤នាក់ខាងលើត្រូវបានកំលាំងជំនាញផ្នែកយុត្តិធម៍ស្រុកកៀនស្វាយបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បី ធ្វើកិច្ចសន្យាអប់រំណែនាំនឹងអោយអាណាព្យាបាលក្មេងទំនើងទាំងនោះធ្វើលិខិតធានាយកកូនទៅអប់រំណែនាំបន្ថែមទៀត។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post