header ads

Sponsor

ស្របជាមួយទស្សនៈទានរបស់ថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងការចែករំលែក និងចូលរួមអភិវឌ្ឍសង្គមដើម្បីលើកកម្ពស់សុខុមាលភាពសង្គម បរិស្ថាន វប្បធម៌។ល។ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គម។

ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានបរិច្ចាគថវិកាចំនួន ៣លានដុល្លារអាមេរិច ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់ បានលើកឡើងថា៖ “ ភាពជោគជ័យជាមួយការរីកចម្រើនរបស់ក្រុមហ៊ុនមកទល់នឹងបច្ចុប្បន្ននេះ គឺកើតចេញពីការគាំទ្ររបស់អតិថិជន ក្រុមហ៊ុនជាដៃគូសហការណ៍ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់មូលដ្ឋាន បងប្អូនកម្មករ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់យើងទាំងអស់ ដែលខិតខំបំពេញការងារជាមួយទឹកចិត្ត និងទំនួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងការរីកចម្រើន និងភាពជោគជ័យ ក្រុមហ៊ុនមានសេចក្តីសោមនស្សនឹងចែករំលែក ចូលរួមក្នុងកិច្ចការសង្គមនានាដើម្បីសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍសង្គមជាតិយើង ជាពិសេសគឺ ដើម្បីឲ្យជីវិតកាន់តែមានន័យ។ ឆ្លៀតក្នុងឳកាសនេះដែរ ខ្ញុំបាទ សូមថ្លែងអំណអរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផល និងគម្រោងនានារបស់ក្រុមហ៊ុន និងចូលរួមចែករំលែកភាពជោគជ័យរបស់យើងទាំងអស់គ្នាទៅដល់សង្គមវិញ។ សូមចូលរួមរក្សាអនាម័យ ពាក់ម៉ាស់ លាងដៃជាមួយសប៊ូ ជែល អាល់កុល និងរក្សាគម្លាតសង្គមអោយបានគ្រប់ៗគ្នា ដើម្បីបង្ការជំងឺកូវីដ១៩ ” ។

សូមរំលឹកផងដែរថា កន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្មក្នុងការចែករំលែក និងតបស្នងទៅសង្គមដូចជា សាងសង់វត្តអារាម ផ្លូវថ្នល់ មន្ទីរពេទ្យ ឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ចូលរួមជាមួយរាជរដ្ឋាភិបាលរាល់គ្រប់កាលៈទេសៈដូចជាគ្រោះទឹកជំនន់ កូវីដ-១៩។ល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post