header ads

Sponsor

យោងតាមសារព័ត៌មាន VNExpress នៅសប្ដាហ៍នេះ បានឲ្យដឹងថា ដោយសារតែសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត កូវីដ១៩ រដ្ឋាភិបាលវៀតណាម បានប្រកាសទម្លាក់ថ្លៃអគ្គិសនី ១០ ភាគរយ សម្រាប់ត្រីមាសចុងក្រោយនៃឆ្នាំនេះ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយពីផលប៉ះពាល់របស់កូវីដ១៩ ។

ការបញ្ចុះតម្លៃនេះអនុវត្តចំពោះអាជីវកម្ម និងលក្ខណៈគ្រួសារ សម្រាប់ការប្រើប្រាស់អតិបរមា ៣០០ គីឡូវ៉ាត់ម៉ោង ក្នុងមួយខែ ចាប់ពីខែតុលាដល់ខែធ្នូ ផ្ទុយទៅវិញចំពោះការប្រើប្រាស់លើដែនកំណត់នេះ នឹងត្រូវកំណត់តម្លៃធម្មតាវិញ។

គួររំលឹកថា រដ្ឋាភិបាលវៀតណាមបានផ្តល់ការបញ្ចុះតម្លៃ ១០ ភាគរយ រួចទៅហើយនៅក្នុងត្រីមាសទី ២ ដែលត្រូវបានគេប៉ាន់ស្មានថានឹងធ្វើឱ្យចំណាយថវិកាដល់រដ្ឋជិត ១១ ទ្រីលានដុង (៤៧៦ លានដុល្លារ)។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post