header ads

Sponsor

ខេត្តកណ្តាលៈ សមត្ថកិច្ចប៉ុស្តិ៍ឈើទាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ទៀត ក្រោយពីលួចកាប់ចេកចំនួន១៧ស្ទង កាលពីថ្ងៃទី១៨ខែ ឆ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង ២១ និង២០នាទីនៅចំនុចដីចំការចេក ស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះឈុន ពៅ ភេទប្រុសអាយុ ៤២ឆ្នាំមុខរបរកសិករមានស្រុកកំណើតនៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែងបច្ចុប្បន្នស្នាក់នៅដីចំការចេកស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនសង្ស័យ០២នាក់ ទី១ ឈ្មោះថា រស្មី ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរពុំពិតមានស្រុកកំណើត នៅភូមិឆក់រកា ឃុំដូនបា ស្រុកកោះក្រឡ ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)។

ទី២ឈ្មោះអួន អាង ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរពុំពិត មានទីលំនៅបច្ចប្បន្ននៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(រត់គេចខ្លួន)។

ក្រោយចាប់ខ្លួនសមត្ថកិច្ចក៏បានចាប់បានទាំងវត្ថុតាងផងដែររួមមានៈ

១.ផ្លែចេកចំនួន១៧ស្ទង

២.ម៉ូតូម៉ាក់សង់កូរ៉េពណ៌ក្រហមសណ្ដោងរម៉កដែក។

បើតាមសមត្ថកិច្ចបានឲ្យដឹងថាៈនៅថ្ងៃទី១៨ ខែ១២ ឆ្នាំ២០២០ វេលាម៉ោង២១.២០នាទីមុនពេលកើតហេតុជនរងគ្រោះកំពង់តែនៅយាមចំការចេករបស់ខ្លួនបន្ទាប់មកក៏បានឃើញជនសង្ស័យចំនួន០២នាក់ដែមានឈ្មោះដូចខាងលើដើរចូលក្នុងដីចំការចេកនឹងបានលួចកាប់ចេករបស់ខ្លួនថែមទៀត ឃើញដូច្នេះ ជនរងគ្រោះបានទូរសព្ទ័ប្ដឹងនគរបាលប៉ុស្តិ៍ឈើទាលថាមានគេចូលមកលួចកាប់ចេករបស់ខ្លួនក្រោយពីទទួលបានពត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលបានចុះដល់កន្លែងកើតហេតុ រួចឃាត់ជនសង្ស័យបានម្នាក់ចំណែកឯជនសង្ស័យឈ្មោះអួន អាងភេទប្រុសរត់គេច ខ្លួនបាត់។

បន្ទាប់មកកំលាំងនគរបាលប៉ុស្តិ៍ឈើទាលបានយកជនសង្ស័យឈ្មោះថា រស្មីភេទប្រុសរួមទាំងវត្ថុតាងមកប៉ុស្តិ៍ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា៖ ខ្លួននឹងឈ្មោះអូន អាងភេទប្រុសពិតជាបានប្រព្រឹត្តករណី អំពើលួច(កាប់យកផ្លែចេក)ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី។ ចំណែកឯជនសង្ស័យឈ្មោះអួន អាងភេទប្រុសផ្នែកជំនាញនៃអធិការដ្ឋានស្រុកកៀនស្វាយកំពង់សូមគោលការមេសហការជាមួយសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ស្វែងរកឃាត់ខ្លួនដើម្បីធ្វើតាមនីតិវិធីច្បាប់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post