Sponsor

​ប្រទេសថៃ ​បាន​ប្រកាស​រំសាយ​ការ​ជប់​លៀង​ឆ្លង​ឆ្នាំ​ហើយ ​ក្រោយ​ពី​មាន​ការ​ផ្ទុះ​ករណី​ឆ្លង​មេរោគ​កូវីដ​១៩​ខ្លាំង​មែនទែន​នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ធ្វើឲ្យរដ្ឋាភិបាល តម្រូវឲ្យ​ប្រជាជន​ធ្វើ​ការ​ពី​ផ្ទះ​សិន​ផង​ដែរ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ ​

ដោយ​ឡែក​សាលា​មួយ​ចំនួន​ក៏​ចាប់​ផ្ដើម​ផ្អាក ​និង​បើក​ឲ្យ​រៀនតាមអនឡាញផងដែរ​។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសថៃបានបញ្ជាក់ថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៥៧៦ករណីដោយក្នុងនោះមានករណីឆ្លងដល់ពលករចំណាកស្រុកចំនួន៥១៦នាក់ដែលជាប់ទាក់ទងនឹងការផ្ទុះឡើងនៅខេត្ត សាមុតសាខន មុនពេលករណីបន្ថែមទៀតត្រូវបានគេរកឃើញនៅខេត្ត នាត់ខនបាត់ថម ។

ករណីថ្មីនេះរួមមានករណីឆ្លងក្នុងសហគមន៍ចំនួន១៩ករណីនៅទីក្រុង បាងកក និងនៅខេត្ត សាមុតសាខន ដែលនៅជាប់នោះប៉ុន្តែឥឡូវខេត្តនេះត្រូវបានបិទហើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលរដ្ឋបាលស្ថានការណ៍ជំងឺកូវីដ១៩ (CCSA) បានឲ្យដឹងថា ករណីទាំងអស់គឺទាប់ទងទៅនឹងទីផ្សារបង្គានៅខេត្ត សាមុតសាខន។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor