យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ចេញផ្សាយ កាលពីថ្ងៃ១០ ខែធ្នូ ស្តីពីការកំណត់លក្ខខណ្ឌ និងវិធានការមួយចំនួនលើកការនាំចូលរថយន្តជាប់សិទ្ធិផ្តាច់មុខជាលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។
ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងការនាំចូលជាលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននូវរថយន្តស៊េរីថ្មី ដែលជាប់សិទ្ធិផ្តាច់មុខលើកការនាំចូល និងចែកចាយក្រសួងសម្រេចកំណត់លក្ខណៈ និងវិធានការមួយចំនួន៖
១.បូកបន្ថែម៥% លើតម្លៃគិតពន្ធគយ ។
២.បុគ្គលនាំចូលមិនអាចលក់ផ្ទេរកម្មសិទ្ធិរថយន្តទៅបុគ្គលផ្សេង មុនពេលចុះបញ្ជីផ្លាកលេខរថយន្ត ជាកម្មសិទ្ធិផ្ទាល់ខ្លួនបានឡើយ។
៣.បុគ្គលដែលមិនអនុវត្តតាមលក្ខខណ្ឌចែងក្នុងចំណុច២ ខាងលើនឹងត្រូវរងនូវទោសទណ្ឌតាមបទបញ្ញប្បតិជាធរមាន ៕