header ads

Sponsor

ខេត្តព្រះសីហនុ- មានគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់នេះបានកើតឡើងនាវេលាម៉ោងជិត ៩ព្រឹក ថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២០ នៅចំនុចកែងរ៉ា ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុដែលបង្កឡើងដោយរថយន្តដឹកទំនិញមួយគ្រឿងបើកបរចុះផ្លូវចំណោត រួចដាច់ហ្វ្រាំង ក៍ជ្រុលទៅបុកជាបន្ត បន្ទាប់ ប៉ះរថយន្ត២គ្រឿង និងម៉ូតូឡំប្រឺតាកង់បី២គ្រឿង ធ្វើឲ្យមានមនុស្ស ៦នាក់(ប្រុស) រងរបួសក្នុងនោះរងរបួសធ្ងន់២នាក់និងរងរបួសស្រាលចំនួន៤នាក់។។

យោងតាមរបាយការណ៍អង្កេតបឋមរបស់នគរបាលជំនាញបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ត ១គ្រឿង​ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-7899 អ្នកបើកបរឈ្មោះ ខន សុភ័ក្រ ភេទប្រុស អាយុ៣៥ឆ្នាំ ( រថយន្តជាកម្មសិទ្ធរបស់ឈ្មោះ គិត ប៊ុន ) ស្នាក់នៅបច្ចុប្បន្នភូមិ ៣ សង្កាត់៤ ក្រុងព្រះសីហនុ មានទិសដៅ​ពីកើត ឆ្ពោះទៅលិច លុះមកដល់ចំណុចខាងលើ ស្ថានភាព​ផ្លូវចុះចំណោត រថយន្តបានដាច់ហ្រ្វាំង ក៏ជ្រុលបុករះរថយន្ត ២គ្រឿង​ និងម៉ូតូឡំប្រឺតាកង់បី២គ្រឿង រងការខូចខាត ចំណែកអ្នករងរបួសទាំងអស់ បានដឹកទៅសង្រ្គោះនៅគ្លីនិកមិត្តភាពឃ្លាំងលើ ក្នុងសង្កាត់១ ។ ក្រោយកើតហេតុ អ្នកបើកបរ​រថយន្តបង្ក ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនបណ្តោះ អាសន្ន រួមទាំងវត្ថុតាង នាំមកការិយាលយ័នគរបាលចរាចរណ៍ផ្លូវគោក ដោះស្រាយបន្តតាមនីតិវិធី ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post