header ads

realme ដែលជាម៉ាកស្មាតហ្វូនដែលមានការរីកលូតលាស់លឿនបំផុតនៅលើពិភពលោក ថ្ងៃនេះបានដាក់ប្រកាសជាផ្លូវការនូវតុក្កតាតំណាង "realmeow" ក្នុងនាមជា Chief Trendsetting Officer ។ “realmeow”ត្រូវបានបំផុសគំនិតដោយសត្វឆ្មា ការរចនាទាន់សម័យ តំណាងឲ្យrealmeមានភាពវ័យក្មេង ហ៊ានឆ្ពោះទៅមុខ ៖ ឯករាជ្យ  វាយបំបែកនូវអ្វីថ្មី    ក្លាហាន និងភាពជឿជាក់។

"realmeow" តុក្កតាតំណាងរបស់realme ត្រូវបានបង្កើតរួមគ្នាដោយrealmeនិងលោកMark A. Walsh ដែលជាអ្នកដឹកនាំគំនូរជីវចលដ៏ល្បីល្បាញលើពិភពលោក ។ លោកMarkគឺជាអ្នកដឹកនាំរឿងគំនូរជីវចល“ Finding Nemo” និងជាអ្នកបង្កើតតួអង្គនៃរឿង“ Monster Inc” ។ លោកជឿជាក់យ៉ាងមុតមាំថា“ រូបភាពដែលមានភាពទាន់សម័យ បុគ្កលិកលក្ខណជាមួយនឹងមានស្មារតីជាខ្លួនឯងទើបអាច​ទទួលបានប្រជាប្រិយភាព។ លើសពីនេះទៀត វាត្រូវបន្តផ្សព្វផ្សាយដល់មនុស្សគ្រប់គ្នាមិនថាមានការលំបាកនិងឧបសគ្គអ្វីក៏ដោយ ហើយតែងតែជំនះដោយភាពក្លាហាន ឆ្ពោះទៅមុខជានិច្ច។ “ ដូច្នេះក្នុងនាមជាCreative Directorនៃrealme Design Studio លោកបានសហការជាមួយrealme បង្កើតបាននូវ “realmeow ” ដែលមានរូបរាងទាន់សម័យនិងមានភាពឯករាជ្យក្លាហាន។

របត់ថ្មីនៃrealme ការបង្កើតដែលមិនធ្លាប់មាន

ក្នុងនាមជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យាមួយ realmeបានប្តេជ្ញាចិត្តនាំយកនូវរបត់ថ្មីមួយចូលទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា realmeបានដើរហួសស្តង់ដារធម្មតា ហើយបានរកឃើញថាភាពទាន់សម័យពេញនិយមនិងបច្ចេកវិទ្យានឹងទទួលបានការគាំទ្រយ៉ាងខ្លាំង។ "realmeow" ត្រូវបានបង្កើតរួមគ្នាដោយrealmeនិងអ្នកដឹកនាំរឿងគំនូរជីវចលល្បីឈ្មោះ លោក Mark A. Walsh ។ "realmeow"​មិនត្រឹមតែរួមបញ្ចូលជាមួយនឹងវប្បធម៍ street & HIP HOP ថែមទាំងមានរួមបញ្ចូលជាមួយនឹងគំនូរសិល្បះនិងចម្លាក់ផងដែរ ដែលមើលទៅមានរូបរាងគួរឲ្យចាប់អារម្មណ៍។ “realmeow”មានតួរខ្លួនពណ៌លឿង និងមានវ៉ែនតាពណ៌ខ្មៅ រំលេចចេញជាពណ៌យ៉ាងស្រស់ស្អាត នេះគឺរួមបញ្ចូលជាមួយនឹងភាពពេញនិយមនៃវប្បធម៍អាមេរិក។ វ៉ែនតាឡាស៊ែររបស់វាមានថាមពលគ្មានដែនកំណត់​ ហើយថាមពលដ៏អស្ចារ្យនេះទទួលបានមកពីភពក្រៅ ។

realme យល់ថាតុក្កតាតំណាងដែលទាន់សម័យគឺជាឧបករណ៍កណ្តាលមួយសម្រាប់អ្នកប្រើប្រាស់ដើម្បីទាក់ទងនិងស្វែងយល់ពីវប្បធម៌ដែលទាន់សម័យ នាំយកស្មារតីនៃម៉ាកនិងសិល្បះនៃការលេងរួមបញ្ចូលគ្នា ក្លាយទៅជាគន្លឹះស្មារតីរវាងrealmeនិងអ្នកគាំទ្រវ័យក្មេង ។ ដូចនេះហើយ លោកMarkនិងក្រុមអ្នករចនានៃrealmeបានសម្រេចជ្រើសយកសត្វ “ឆ្មា”​ដែលជាសត្វអាថ៌កំបាំងដែលមកពីភពក្រៅនិងជា“របត់ថ្មីពេញនិយមនៅភពក្រៅ”គឺ “realmeow”​ ។ វាឆ្លាតមានភាពក្លាហាន មកភពផែនដីក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៍ពេញនិយម និងពោរពេញដោយថាមពលគ្មានដែនកំណត់។

ហ៊ានឆ្ពោះទៅមុខធ្វើជាខ្លួនឯង ដៃគូរបត់ថ្មីក្នុងសម័យថ្មី

realme ជឿជាក់ថា យុវវ័យគ្រប់រូបដែលស្រលាញ់ការរស់នៅទាំងអស់ក្នុងចិត្តប្រាកដជាមានដៃគូរបត់ថ្មីពេញនិយមសម្រាប់ខ្លួនឯង។ ហើយ“ realmeow” គឺជាដៃគូរបត់ថ្មីពេញនិយមពិតប្រាកដរបស់អ្នកគាំទ្រទាំងអស់ មានជាមួយនឹងស្មារតីហ៊ានឆ្ពោះទៅមុខនិងហ៊ានធ្វើជាខ្លួនឯងដែលតំណាងដោយrealmeនិងអ្នកគាំទ្រ ហើយតែងតែប្រកាសប្រាប់ពិភពលោកថានេះជាវប្បធម៌ទាន់សម័យរបស់យើង។ “realmeow” នឹងបន្តរីកចម្រើនជាមួយអ្នកគាំទ្រ  វាយបំបែកនិងបង្កើតនូវអ្វីដែលថ្មី ។

realme ដែលជាម៉ាកពេញនិយមផ្នែកបច្ចេកវិទ្យា បានប្តេជ្ញានាំវប្បធម៍ពេញនិយមចូលក្នុងឧស្សាហកម្មបច្ចេកវិទ្យា បង្កើតនូវបច្ចេកវិទ្យាពេញនិយមពិតប្រាកដសម្រាប់យុវវ័យ ប្រើប្រាស់នូវវិធីផ្សព្វផ្សាយវប្បធម៍ពេញនិយមនិងបច្ចេកវិទ្យាខ្ពស់ដែលសមស្របនិងសក្តិសមបំផុតសម្រាប់យុវវ័យ។នាអនាគត realme នឹងដាក់បង្ហាញស្មាតហ្វូន “realmeow Special Edition និងផលិតផល​AIoT បន្តបង្កើតនូវការរស់នៅឆ្លាតវៃនិងពេញនិយមដល់យុវវ័យ។

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post