header ads

Sponsor

កាលពីថ្មីៗនេះ realmeដែលជាម៉ាកស្មាតហ្វូនដែលមានការរីកចម្រើនឆាប់រហ័សជាងគេ បានជាប់ជាជម្រើសរបស់ជាក្រុមហ៊ុន《Fast Company》ដែលជាសារព័ត៌មានហិរញ្ញវត្ថុ​​ និង​ពាណិជ្ជកម្មដ៏ល្បីនៅអាមេរិក ដោយជាប់ជា “ក្រុមហ៊ុនកំពូលទាំង50 ដែលមានគំនិតច្នៃប្រឌិតល្អ បំផុតរបស់ប្រទេសចិនក្នុងឆ្នាំ2020” ។ ដោយrealme ទើបបង្កើតឡើងក្នុងរយៈពេល២ឆ្នាំប៉ុណ្ណោះ​ ដោយផ្អែកទៅលើសមត្ថភាពខ្ពស់ ការរចនាពេញនិយមដែលបានបង្កើតឡើងរវាងអ្នកប្រើប្រាស់វ័យក្មេង បានជាប់ក្នុងចំណាត់ថ្នាក់ទី7ជុំវិញពិភពលោក និងជាប់ជាម៉ាកស្មាតហ្វូនដែលលក់ដាច់លឿនជាងគេរហូតដល់50លានគ្រឿងត្រឹមរយៈពេល9ត្រីមាស ក្លាយជាម៉ាកស្មាតហ្វូនលេខមួយក្នុងពិភពលោកដែលមានការរីកចម្រើនលឿន និងក្លាយជាម៉ាកស្មាតហ្វូនពេញនិយមមួយ។ រីឯយុទ្ធសាស្ត្រ “ស្មាតហ្វូន+AIoT” អាចនឹងបង្កើតបានជាការរស់នៅបែបឆ្លាតវៃដល់យុវវ័យជុំវិញពិភពលោក ។ សម្រាប់លទ្ធផលនេះដែរ មានន័យថាrealmeនៅក្នុងមួយឆ្នាំកន្លងទៅនេះបានអនុវត្តការងារប្រកបដោយភាពច្នៃប្រឌិត​ ដែលត្រូវបានទទួលស្គាល់ដោយស្ថានប័នពាណិជ្ជកម្មអន្តរជាតិ​ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។

《Fast Company》គឺជាសារព័ត៌មានមួយដែលល្បីឈ្មោះលើពិភពលោក ក្នុងចំណោមសារព័ត៌មានហិរញ្ញវត្ថុនិងពាណិជ្ជកម្មដែលល្បីៗទាំង3 រួមមាន 《Fortune》និង《Business Weekly》និងជាសារព័ត៌មានមួយដែលផ្តោតលើការការច្នៃប្រឌិតនិងការបង្កើតថ្មី។ ចាប់ពីឆ្នាំ២០១៤《Fast Company》​ ដែលតំណាងអោយក្រុមហ៊ុន នៃការបង្កើត​ថ្មីជុំវិញ​ពិភពលោក ដោយជាប់ជា “Best Innovative Company: MIC” ហើយចូលទៅក្នុងប្រទេសចិន ប្តេជ្ញាចិត្តក្នុងការស្វែងរកការប្រគួតប្រជែងថ្មី និងតម្លៃវិនិយោគដែលប្រកបដោយភាព ច្នៃប្រឌិត នៅប្រទេសចិន។ ដោយសារតែកម្មសិទ្ធិ​ និងតម្លៃនៃឯកសារយោង​ ទើបបញ្ជីនេះត្រូវបានគេទទួលស្គាល់ហើយជាតម្លៃនៃអាជីវកម្មនិងការវិនិយោគ។ មុននេះដែរ​ សហគ្រាសល្បីៗជាច្រើននៅប្រទេសចិនដូចជា Tencent 、DJIនិង​Alibaba ជាដើមសុទ្ធតែធ្លាប់បានជាប់ជម្រើសពីមុន នៅក្នុងឆ្នាំ ២០២០ដែលមានការរាតត្បាតជម្ញឺឆ្លងនិងសេដ្ឋកិច្ចជុំវិញពិភពលោកកំពុងមានការធ្លាក់ចុះខ្លាំងនោះ《Fast Company》លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសក៏ខុសគ្នាដែរនៅពេលនេះ៖ វាមិនត្រឹមតែអាចបន្តរីកចម្រើនក្នុងពេលល្អប៉ុណ្ណោះទេ​ តែថែមទាំងរក្សា​ យូរអង្វែង ​និងរឹងមាំ​​ ក្នុងការអនុវត្តភាព “ ការច្នៃប្រឌិត” ក្នុងន័យមួយផ្សេងទៀតពោលគឺ សម្របខ្លួនទៅនឹងស្ថានភាព និងផ្លាស់ប្តូរ ជាមួយភាពល្អប្រសើរ។រីឯrealme ក្នុងនាមជាម៉ាកវ័យក្មេងមួយ ដែលគោរពតាមស្មារតីនៃម៉ាកផលិតផល “ហ៊ានឆ្ពោះទៅមុខ” បន្តរីកចម្រើនលូតលាស់ ក្លាយជាម៉ាកស្មាតហ្វូនដែលលក់ដាច់លឿនបំផុតរហូតដល់៥០លានគ្រឿងជុំវិញពិភពលោក និងជាប់ជាម៉ាកស្មាតហ្វូនពេញនិយមមួយ។

លោកSky Li ដែលជាCEOនិងជាអ្នកបង្កើតrealmeបានបង្ហាញថា “ការបង្កើតថ្មីមានពីរជម្រើស : ទី១គឺ បច្ចេកវិទ្យានិងការស្រាវជ្រាវបង្កើតថ្មី ​ដែលមានគំនិតច្នៃប្រឌិតថ្មីៗ  ហើយមួយវិញទៀតគឺការជ្រើសរើសកាត់បន្ថយដើមទុននៃបច្ចេកវិទ្យសម្រេចនិងពាក់កណ្តាលសម្រេច និងផ្សព្វផ្សាយអោយកាន់តែទូលំទូលាយ ហើយrealmeក៏បានជ្រើសយកនូវជម្រើសទី២នេះ ”

ការតាំងចិត្តរបស់realmeគឺផ្តល់នូវស្មាតហ្វូននិងផលិតផលAIoTដែលមានរួមទាំងគុណភាពខ្ពស់និងការរចនាទាន់សម័យបញ្ចូលគ្នាដល់អ្នកប្រើប្រាស់វ័យក្មេង​រាល់ផលិតផលនីមួយៗរបស់realmeមិនថាការរចនាខាងក្រៅ ឬក៏គ្រឿងបំពាក់សុទ្ធតែមានកម្រិតខ្ពស់ជាងស្មាតហ្វូនជួរតម្លៃដូចគ្នា។

ឧទាហរណ៍ដូចជាការផ្តោតទៅលើបច្ចេកវិទ្យាសាកថ្មលឿន realmeបានសម្រេចនូវការយកបច្ចេកវិទ្យាសាកលឿនបំពាក់ទៅលើផលិតផលលំដាប់ថវិការហូតដល់លំដាប់​Flagship ដោយយកបច្ចេកវិទ្យាសាកលឿន65W បំពាក់ទៅលើម៉ូឌែលQ2 Series ដែលមានខ្ទង់តម្លៃប្រហែល១ពាន់យេន ។ ជាមួយគ្នានេះដែរ realmeគឺជាម៉ាកស្មាតហ្វូនដែលមានបំពាក់នូវបច្ចេកវិទ្យា5G ដំបូងគេនៅក្នុងវិស័យស្មាតហ្វូន ថែមទាំងជាម៉ាកដំបូងគេមួយដែលដាក់បង្ហាញនូវ realme V3 ផលិតផល 5G ដែលមានខ្ទង់តម្លៃប្រហែល១ពាន់យេន ។  realmeប្តេជ្ញានឹងធ្វើអោយអ្នកប្រើប្រាស់វ័យក្មេងកាន់តែច្រើនទទួលបាននូវបទពិសោធន៍នៃបច្ចេកវិទ្យាដែលថ្មីបំផុត ហើយនេះគឺជាស្មារតី “ហ៊ានឆ្ពោះទៅមុខ”របស់realme ជាមួយគ្នានេះដែរ ក៏ជា បេសកកម្ម​ របស់realmeផងដែរ។

realmeក្នុងនាមជាម៉ាកបច្ចេកវិទ្យាពេញនិយម និងផ្តោតទៅលើការរចនាពេញនិយម បានចេញនូវផលិតផលដែលមានការរចនាពេញនិយមជាច្រើនម៉ូឌែល ដូចជា Master Edition ដែលមានការសហការជាមួយលោក Naoto Fukusawa ដែលជាអ្នករចនាម៉ូដលំដាប់អន្តរជាតិល្បីលើពិភពលោក ដែលមើលទៅប្លែកពីគេ និងរួមបញ្ចូលជាមួយនឹងការរចនាដែលបំផុសដោយការរស់នៅប្រចាំថ្ងៃ ធ្វើអោយយុវវ័យអាចទទួលបានបទពិសោធន៍នៃការរួមបញ្ចូលគ្នារវាងភាពស្អាតនិងការរចនាទាន់សម័យ។

realme X Master Edition-Onion

ការរចនានៃ “LOGO Design”របស់realme បានវាយបំបែកនូវការរចនាខាងក្រៅបែបប្រពៃណីពីមុន អាចបំពេញនូវតម្រូវការរបស់អតិថិជនវ័យក្មេងដែលហ៊ានលេងហ៊ានក្លាយជាខ្លួនឯង ​​​។ realme X7 series dazzling color "C color" រួមបញ្ចូលគ្នាជាមួយនឹងការរចនា “DARE TO LEAP” នៅផ្នែកខាងក្រោយនៃស្មាតហ្វូន និងស្មារតី “ហ៊ាន”នៃម៉ាកផលិតផល គឺជាការគាំទ្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងការគោរពមួយដែលហ៊ានបង្ហាញពីខ្លួនឯងទៅយុវវ័យ ធ្វើអោយពេលអ្នកប្រើប្រាស់ចាប់កាន់ស្មាតហ្វូន មានអារម្មណ៍ថាវាមិនមែនត្រឹមតែជាម៉ាសុីនមួយនោះទេ វាគឺជាផលិតផល​មួយដែលមានភាពទាន់សម័យ ដែលសម្រាប់ផ្នែករចនាថ្វីដៃ realmeនៅតែបន្តស្វែងរកបន្តទៀត នំាមុខគេក្នុងការប្រើប្រាស់ សមាសធាតុដែលមិនប៉ះពាល់បិរស្ថាន​ (environmentally-friendly)​ ហើយវាត្រូវបានប្រើប្រាស់តែលើទូរសព្ទលំដាប់កំពូលតែប៉ុណ្ណោះ ដូចជា realme Q2 Pro ។

បង្ហាញចេញនូវស្មារតីម៉ាកផលិតផលរបស់realmeដែល “ហ៊ានឆ្ពោះទៅមុខ” និង “ហ៊ានបង្កើតថ្មី”។

realme X7 Pro

ដោយមានការរចនា លេចធ្លោមានភាពច្នៃប្រឌិត realme បានទទួលនូវពានរង្វាន់ German Design Award for Excellence in Product Design Award​ , Australian International Design Awards, Japan Good Design Award, Golden Point Design Award and many other top international design awards ជាច្រើន មិនត្រឹមតែទទួលបានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់

បច្ចុប្បន្ននេះ realmeទើបបង្កើតបានរយៈពេល២ឆ្នាំ ក៏បានចូលទៅក្នុង៥ទ្វីបធំៗនិងទីផ្សារចំនួន61 និងមានចំណែកទីផ្សារជាប់ចំណាត់ថ្នាក់កំពូលទី៥នៅក្នុងទីផ្សារចំនួន13នៅជុំវិញពិភពលោក។ ហើយrealmeបានជាប់ក្នុងលំដាប់កំពូលទី4នៅក្នុងទីផ្សារជាច្រើននៅ អាសុីអាគ្នេយ៍ អូស្ត្រាលី និងឥណ្ឌា។ រីឯទីផ្សារក្នុងស្រុកវិញ នៅក្នុងកម្មវិធីថ្ងៃទី11.11ដែលទើបកន្លងទៅនេះ realmeបានជាប់ជាម៉ាកស្មាតហ្វូនលំដាប់កំពូលទី5 ហើយនៅកម្មវិធីថ្ងៃទី12.12ក៏បានទទួលនូវលទ្ធផលដ៏គួរអោយកត់សម្គាល់ម្តងទៀត ដោយឈានដល់ជាប់ជាម៉ាកAndroidស្មាតហ្វូនលំដាប់កំពូលទី3 បន្តរីកចម្រើនផ្ទុយនឹងនិន្នាការ ទទួលបាននូវពានរង្វាន់.《2020 Emerging Brand》 និង《2020 products affecting the future Great100》ជាបន្តបន្ទាប់។

realme ទទួលបានពានរង្វាន់ជាក្រុមហ៊ុនកំពូលទាំង50ដែលមានគំនិតច្នៃប្រឌិតល្អបំផុតរបស់ប្រទេសចិនក្នុងឆ្នាំ2020

នៅក្នុងការជួបប្រទះជាមួយនឹងការប្រគួតប្រជែងកម្រិតខ្ពស់និងសម្ពាធជាខ្លាំង realme នៅតែបន្តប្រកាន់ខ្ជាប់នូវស្មារតី “ហ៊ាន” ហ៊ានឆ្ពោះទៅមុខ បន្តច្នៃប្រឌិតនូវរបស់ថ្មី នាំមកនូវភាពភ្ញាក់ផ្អើលដល់យុវវ័យ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post