កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (បើកចាក់ភ្នាល់តាមអនឡាញ)។
ប្រតិបត្តិការបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦នឹង២០នាទី នៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ២២៣ ក្រុម៤៥ ភូមិ១៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕