header ads

Sponsor

ក្រុមហ៊ុនទូរស័ព្ទដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា vivo បានសហការណ៏ដាក់លក់ទំនិញរបស់ខ្លួនជាផ្លូវការក្នុងកម្មវិធី Smile Shop ដែលជាកម្មវិធីលក់ទំនិញតាមប្រព័ន្ធអនឡាញឈានមុខគេនឹងសុទ្ធតែទំនិញប្រេនដែលមានគុណភាពខ្ពស់។

Smile Shop ត្រូវបានបង្កើតឡើងនៅឆ្នាំ 2018 ដែលមានអ្នកប្រើប្រាស់ប្រហែលជា 500 ពាន់អ្នកមកដល់សព្វថ្ងៃនេះ។ កម្មវិធី Smile Shop មានភាពងាយស្រួលក្នុងការប្រើប្រាស់ ការបង់ប្រាក់លើមុខទំនិញក៏មានច្រើនជំរើស អ្នកអាចជ្រើសរើសការបង់ជាសាច់ប្រាក់ ឬក៏ការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច លើសពីនេះក៏មានដូចជាសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ។

ដើម្បីចូលរួមអបអរសាទរក្នុងការសហការណ៏រវាង vivo និង Smile Shop។ នៅថ្ងៃសៅរ៍ ទី30 ខែកមរា ឆ្នាំ2021 ចន្លោះម៉ោង7 ដល់ ម៉ោង8:30 យប់ ខាងមុខនេះ vivo និង Smile Shop នឹងមានការ Live លក់នៅលើបណ្ដាញសង្គម Facebook លើផេកផ្លូវការ vivo ដែលនៅក្នុងនោះមានដូចជាការចាប់រង្វាន់យកទូរស័ព្ទ vivo Y51 ចំនួន 2គ្រឿង, កាសទូរស័ព្ទម៉ាក vivo ចំនួន30 ដាក់លក់នៅក្នុងការ live តម្លៃត្រឹមតែ $0.1, ការបញ្ចុះតម្លៃពិសេសទៅលើទូរស័ព្ទ vivo Y51 រួមជាមួយកាដូជាច្រើនមុខទៀតពី vivo និង Smile Shop ។

សម្រាប់ពត៌មាន និងលក្ខខណ្ឌក្នុងការចូលរួមចាប់រង្វាន់យក vivo Y51 អ្នកអាចចូលទៅមើលនៅក្នុង គេហទំព័រផេក Facebook ផ្លូវការរបស់ vivo។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post