ទាក់ទងនឹងឧកញ៉ា អ៊ាន សៀវម៉ីត្រូវបានកម្លាំងសមត្ថកិច្ចបានចុះទៅចាប់ខ្លួន កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក៏ប៉ុន្តែប្រតិបត្តិការណ៍នេះគឺមិនបានទទួលជោគជ័យនោះទេ បន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី ទើបកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសម្រេចដកចេញមកវិញ។
រហូតមកដល់រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះស្រាប់តែលេចវត្តមានរបស់ឧកញ៉ា អ៊ាន សៀវម៉ី ចូលខ្លួនទៅបំភ្លឺនៅឯតុលាការរាជធានីភ្នំពេញ។
ក្រោយឧកញ៉ាខាងលើចូលបំភ្លឺ អ្នកមីង ហ៊ុន ស៊ីណាត ក៏បានលើកឡើងថា «សូមរាស្ត្រទាំងអស់ជួយតាមដានមេីលរឿងនេះផងប្រយ័ត្នមានអាវប្បធម៌អន្តរាគមន៍ឲ្យរួចពីការចោទរបស់តុលាការ។ »
សារព័ត៌មានបានចោទជាសំណួរសួរថា តើលោកស្រីឧកញ៉ាអ៊ានសៀវម៉ី អាចរត់រួចពីសំណាញ់ផ្លូវច្បាប់ដែរឬទេ?
ជាមួយគ្នានេះដែរ ចែ ទ្រីដាណា ក៏បានចែករំលែកបន្ត ហើយលើកឡើងថា «រង់ចាំការសំរេចរបស់តុលាការទាំងអស់គ្នា ។»