header ads

Sponsor

បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២៣ អនក្រ.បក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពី ការ បង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្កេតឃើញថា មានប្រតិកម្មមួយចំនួនពីសំណាក់សារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល ដែលលើកឡើងថា រាជរដ្ឋាភិបាលមាន គោលបំណងចាប់យកទិន្នន័យ ស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ រឹតត្បិតសេរីភាពនៃការបញ្ចេញមតិ និងយកតាម គំរូរបស់ប្រទេសចិន។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនទាំងអស់ ជ្រាបថា៖

១. ការចោទប្រកាន់អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនេះ គឺគ្មានមូលដ្ឋាន មានចរិតនយោបាយ ផ្ទុយនឹង ការពិត ហើយខុសពីគោលបំណងដែលបានចែងក្នុងអនុក្រឹត្យនេះ។

២.ច្រកទ្វារអ៊ីនធឺណិតជាតិត្រូវបានបង្កើតឡើងស្ទើរគ្រប់ប្រទេសទាំងអស់ មិនមែនមានតែការគ្រោងរៀបចំ បង្កើតនៅកម្ពុជានោះទេ។

៣.ការរៀបចំអនុក្រឹត្យស្តីពីច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវបានធ្វើឡើងដោយបើកចំហ និងមានការពិគ្រោះ យោបល់ជាមួយអ្នកជំនាញក្នុងវិស័យទូរគមនាគមន៍ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធជាច្រើនលើក។

៤. ការរៀបចំបង្កើតប្រកទ្វារអ៊ីនធឺណិតជាតិនេះ មានគោលបំណងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលជាតិ ដោយផ្អែកលើគោលការណ៍ប្រកួតប្រជែងស្មើភាពនិងស្មោះត្រង់ និងតម្លាភាពរវាងរដ្ឋនិងប្រតិបត្តិករ ព្រមទាំងជួយទប់ស្កាត់នូវការលួចតភ្ជាប់បណ្តាញឆ្លងដែនខុសច្បាប់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ការគំរាមកំហែងតាមអ៊ីនធឺណិត រូបភាពអាសអាភាស និងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ជាដើម។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមគូសបញ្ជាក់ជាថ្មីថា មិនមានបទប្បញ្ញត្តិណាមួយក្នុងអនុក្រឹត្យនេះ ចែងអំពីការចាប់យកទិន្នន័យអ្នកប្រើប្រាស់និងការរឺតត្បិតសេរីភាពនៃការបញ្ចេញមតិឡើយ។ ទន្ទឹងនឹងនេះ ក្រសួងគ្រោង នឹងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការការពារទិន្នន័យឯកជន បន្ទាប់ពីសេចក្តីព្រាង ច្បាប់ស្តីពីសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ត្រូវបានបញ្ចប់ក្នុងពេល ឆាប់ៗខាងមុខ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post