នៅថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩និង៥០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ បានបំពេញបែបបទជូនអ្នកដំណើរសញ្ជាតិវៀតណាម ធ្វើដំណើរចូលប្រទេស មានចំនួន ០៨នាក់ ស្រី ០៣នាក់។
ដោយយោងតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល ក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល បញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសណ្ឋាគារហេង ហេង ស្ថិតនៅភូមិសាស្រ្តច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ នៃភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងក្រោមការគ្រប់គ្រងរបស់មន្ទីរសុខាភិបាល ខេត្តក្រចេះ៕