header ads

Sponsor

នាព្រឹកថ្ងៃទី19 ខែកុម្ភៈ ឆ្នាំ2021 នេះដែរ នៅលើប្រពន្ធ័បណ្តាញសង្គម Facebook ផេកផ្លូវការ របស់ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការ Surprise ទៅកាន់អតិថិជនរបស់ខ្លួន​ ជាមួយនឹងការប្រូម៉ូសិន បញ្ចុះតម្លៃយ៉ាងពិសេសទៅលើស្មាតហ្វូន vivo V20។
យ៉ាងណាម៊ិញបើយើងមកមើលទៅលើស្មាតហ្វូន vivo V20 នេះដែរគឺត្រូវបានធ្វើការសម្ពោធកាលពីអំឡុងថ្ងៃទី24 តុលា ឆ្នាំ2020 ជាមួយនឹងព្រឹត្តិការណ៏ប្រគំតន្រ្តីយ៉ាងគគ្រឹកគគ្រែង ដែលមានការចូលរួមពីសំណាក់តារាដំណាង BA ដ៏ដូចជា KOL ជាច្រើនរូបផងដែរ។
ចំពោះម៉ូឌែលស្មាតហ្វូន vivo V20 គឺពិតជាទទួលបានប្រជាប្រិយភាពនឹងការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ទាំងការរចនាបទទៅលើរូបរាងស្តើង ស្រាល តួខ្លួនស្រដៀងទៅនឹងស្មាតហ្វូន vivo X50Pro បច្ចេកវិទ្យាដ៏សំបូរបែបជាមួយនឹងការថតរូបដ៏អស្ចារ្យបំផុត បើប្រៀបទៅនឹងស្មាតហ្វូនដែរមានតម្លៃប្រហាក់ប្រហែល។
ហើយអ្វីដែលពិសេសសម្រាប់ថ្ងៃនេះ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការប្រូម៉ូសិនបញ្ចុះតម្លៃយ៉ាងពិសេស សម្រាប់បងប្អូនដែលបានមកជាវនូវស្មាតហ្វូន vivo V20 ចាប់ពីថ្ងៃទី19 កុម្ភៈ ឆ្នាំ2021 តទៅនឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសពីតម្លៃដើម $369 នៅសល់ត្រឹមតែ $349 ​តែប៉ុណ្ណោះ។
ការប្រូម៉ូសិនបញ្ចុះតម្លៃនេះនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់អស់ពីស្តុក។


ខាងក្រោមនេះជាចំនុចពិសេសរបស់ស្មាតហ្វូន vivo V20

 . អេក្រង់រាបស្មើរ ទំហំ 6.44 អ៊ីញ AMOLED កញ្ចក់រាង 2.5D អាចបង្ហាញរូបភាពបានក្នុងកម្រិត 2400 x 1080 FHD+ 

. មានកម្រាស់ស្តើងត្រឹមតែ 7.38mm និងមានទម្ងន់ 171g

. ប្រើបន្ទះឈីប Qualcomm Snapdragon 720G 

. CPU Octa-core ដំណើរការបានក្នុងល្បឿន 2.4 GHz

. មានរ៉េម 8GB, អង្គផ្ទុកទិន្នន័យ 128GB 

. មានថ្មទំហំធំ 4000 mAh / Flashcharge 33W (11V/3A)

. ដំណើរការដោយ Android 11 និងស្បែក Interface Funtouch OS 11

. មានកាមេរ៉ាមុខទំហំ 44MP Eye Autofocus, កាមេរ៉ាក្រោយ 4គ្រាប់ :  កាមេរ៉ាគោល64MP + 8MP (Wide-Angle/Macro/Bokeh) + 2MP(Mono)       

. មានជម្រើស 2ពណ៌ / Black: Midnight Jazz / Blue: Sunset Melody

. អាចប្រើស៊ីមកាតបានពីរ

. មានមុខងារ Face Unlock+In-Display Fingerprint Scanning 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post