header ads

Sponsor

ភ្នំពេញ៖អាជ្ញាធរចំរុះខណ្ឌច្បារអំពៅ បានសម្រេចបិទទីតាំងចំនួន៣បន្ថែមទៀត ក្នុងបុរី ប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ក្រោយរកឃើញអ្នកពាក់ព័ន្ធប៉ះពាល់ផ្ទាល់ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

បើតាមលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងថា ទីតាំងចំនួន៣បន្ថែមទៀត ត្រូវបានបិទជាបណ្តោះអាសន្ន នេះ រួមមាន ៖

-ទីតាំងទី១ ផ្ទះលេខ៣៣ ផ្លូវលេខP០៦ គម្រោង៧ ប៉ូឡារីស១
-ទីតាំងទី២ ផ្ទះលេខ២៩៧ ផ្លូវលេខប៉ូឡារីស គម្រោង៧
-ទីតាំងទី៣ ផ្ទះលេខ១៨ ផ្លូវលេខM២៣ គម្រោងមឺហ្គឺរៀន២ គម្រោង៦ ។

លោកថ្លែងទៀតបន្តថា ក្នុងកាលៈទេសៈនេះ កុំធ្វេសប្រហែសអោយសោះជាមួយជំងឺ កូវីដ-១៩ ពោលគឺ ត្រូវបន្តអនុវត្តវិធានការ «៣ការពារ ៣កុំ» អោយបានជាប់ជាប្រចាំ ។

នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ២៤នាក់មានជនជាតិចិន ១៦នាក់, ជនជាតិខ្មែរ ៤នាក់ និងជនជាតិវៀតណាម ៤នាក់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post