header ads

Sponsor

ភ្នំពេញ: បុរសម្នាក់ត្រូវបានគេសង្ស័យថា ផឹកស្រាស្រវឹង រួចបើករថយន្តព្រូស មួយគ្រឿងបោះពួយក្នុងល្បឿនលឿន ធ្វើឲ្យជ្រុលទៅបុកបង្គោលថ្ម ដាំអបតាមចិញ្ចើមផ្លូវបាក់អស់ ៦ ដើម ឯរថយន្តធ្លាក់ចូលប្រឡាយខូចខាតយ៉ាងដំណំទៅមុខលែងរួចសំណាងល្អអ្នកបើកបរមិនមានរងរបួស កាលពីវេលាម៉ោង១យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២១ ស្ថិតតនៅតាមបណ្ដោយផ្លូវ ៥០ ម៉ែត ក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនគេឃើញបុរសម្នាក់បើករថយន្ត តូយូតាព្រូសមួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BD-5098 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈដល់ចំណុចកើតហេតុខាងលើងងឹត និងផ្លូវកោងបន្តិចផង បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកបង្គោលថ្ម ដាំអបចិញ្ចើមផ្លូវអស់៦ដើម ឯរថយន្តធ្លាក់ចូលប្រឡាយត្រឡប់ក្បាលមកក្រោយវិញ រងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post