header ads

Sponsor

ក្រោយពីលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ត្រូវបាន លោកអធិការស្រុកសៀមប៉ាង ព្រ-មានឲ្យសុំទោសជាសាធារណៈ ព្រមទាំងហៅទៅធ្វើកិច្ចសន្យាមួយដែលត្រូវបានលោកពន្យល់ថា “ការបំបៅកូនក្នុងឯកសណ្ឋានជារឿងមិនសមរម្យ ធ្វើឱ្យប៉ះពាល់កិត្តិយសអង្គភាពនគរបាល និងប៉ះពាល់កិត្តិយសស្រ្តីខ្មែរ”។

ភ្លាមៗនោះ ដោយបានមើលឃើញពីការមិនផ្ដល់តម្លៃ ប្រាស់ចាកអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាការលើកទឹកចិត្តស្រ្តីក្នុងការចិញ្ចឹមទារកដោយទឹកដោះម្ដាយរបស់ក្រសួងសុខាភិបាល លោកជំទាវ ជូ ប៊ុនអេងបានចេញសារលិខិតជូនចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងក្នុងន័យថា

“ខ្ញុំមានការសោកស្ដាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបថបែបនេះ និងមិនបានវែកញែកឱ្យច្បាស់ពីកំហុស និងគុណសម្បត្តិ​។ ក្នុងស្ថានភាពជាស្រ្តីដែលមានភារកិច្ចទទួលខុសត្រូវទ្វេរដងលើសពីបុរសគឺបំពេញការងារស្នូលក្នុងអង្គភាព ស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែរទាំកូន តាំងពីក្នុងផ្ទៃរហូត កើតមក និងបន្តទៅទៀតដល់ពេញវ័យ បើទោះជាបុរសជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់បង្កលក្ខណៈឱ្យនាង ទទួលបាន នូវឱកាសថែទាំកូនបានងាយស្រួលយ៉ាងណាក៏ដោយ ក៏នាងមិនបោះបង់កូន និងការងារស្នូលរបស់នាងដែរ។

…លោកអធិការគួរតែសម្ដែងនូវការកោតសរសើ លើកទឹកចិត្ត និងរិះរកមធ្យោបាយឱ្យមន្រ្តីស្រ្តីបែបនេះ ទទួលបាននូវការយកចិត្តទុកដាក់និងឱ្យគាត់មានឱកាសគ្រប់គ្រាន់ថែរទាំកូនដូចម្ដាយលោកថែរទាំលោកកាលពីនៅទារក និងភរិយាលោកថែទាំកូនលោកដូចគ្នាដែរ។

យ៉ាងណានៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស (គ.ជ.ប.ជ) អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីស្រ្តី អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បាននាំយកថវិការមួយចំនួន ជាថវិការផ្ទាល់ខ្លួន និងមន្រ្តីក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ព្រមទាំងសប្បុរសជនរួមមាន លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍និងជាស្ថាបនិករមណីយដ្ឋានរាជិនីលង្វែក ចំនួន៥០០ដុល្លារ និងលោកជំទាវ សុខ វិល័យ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ចំនួន១០០ដុល្លា សរុបចំនួន៧០០០០០រៀល និង៧០០ដុល្លារអាមេរិក ជូនចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា ជាអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post