header ads

Sponsor

បើតាមលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាន និងមេរោគកូវីដ១៩ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង១៤និង០០នាទីរសៀល) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

លោកបានឲ្យដឹងថា បានរកឃើញអ្នកមានវិជ្ជមាន នឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ដែលមានទីតាំងនៅផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

អ្នកជំងឺ ជាស្ត្រី អាយុ២២ឆ្នាំ និងជាអ្នករស់នៅក្នុងផ្ទះជាមួយ អ្នកជំងឺ ឈ្មោះ សុគន្ធ នីសា អាយុ៣៨ឆ្នាំ។


បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke)។ រីឯអ្នកដែលពាក់ព័ន្ធក្នុងផ្ទះដទៃទៀត កំពុងបន្តធ្វើចត្តាឡីស័កនៅទីតាំងនេះដដែល ក្នុងនោះ អាជ្ញាធរ ក៏កំពុងបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post