header ads

Sponsor

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកកេត ម៉ៅអភិបាលនៃគណៈអភិបាលស្រុក រួមដំណើរដោយសមាជិកក្រុមប្រឹក្សាស្រុកលោកនាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងទាំងបី លោកមេឃុំ លោក លោកស្រីសមាជិកក្រុម ប្រឹក្សាឃុំ ស្មៀន ឃុំរវៀង លោកនាយ នាយរង និងមន្រ្តីប៉ុស្តិ៍នគរបាលដោយមានការអញ្ជើញចូលរួមពីលោក ឃូ ហួត ប្រធានការិយាល័យប្រតិបត្តិស្រុកបាទី និងក្រុមគ្រូពេទ្យយកសំណាក បានអញ្ជើញចុះពិនិត្យទីតាំងយកសំណាកលើកទី២ ចំពោះបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ថ្ងៃទី ១១-១២ ខែមីនា ឆ្នាំ២០២១ ក្នុងពិធីមង្គលការមួយ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង។

ហើយចំពោះបងប្អូនដែលបានប៉ះពាល់ដោយប្រយោល ក្នុងព្រឹត្តិការណ៍ខាងលើ សូមមេត្តាបន្តធ្វើចត្តាឡីស័ក ដាក់ខ្លួនដោយឡែកតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលបន្តទៀត ដើម្បីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩នេះ ចូលក្នុងសហគមន៍។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post