header ads

Sponsor

នៅមុននេះបន្តិច យប់ថ្ងៃទី ១៩ ខែមីនានេះ អ្នកឧកញ៉ាគិត ម៉េង បានបង្ហាញនូវសារផ្អែមល្អែម រម្លឹកនូវអនុស្សាវរីយ៍ខួបអាពាហ៍ពិពាហ៍ របស់លោកវិញ ដែលធ្វើឲ្យអ្នកមើលហើយមានអារម្មណ៍ថាចង់លើសជាតិស្ករតាមហើយ។

ស្វាមីភរិយាប្រកបដោយគតិបណ្ឌិតមួយគូ បាននិយាយថា​ «ភាពស្រស់ស្អាតនៃអាពាហ៍ពិពាហ៍មួយមិនមែនមើលត្រឹមតែថ្ងៃដំបូងឡើយ ប៉ុន្តែផ្ទុយទៅវិញ ភាពស្រស់ស្អាតនេះគឺកើតចេញពីការវិវឌ្ឍនៃទំហំសេចក្តីស្រឡាញ់រវាងអ្នកទាំងពីរ។»

ក្នុងអាពាហ៍ពិពាហ៍រយៈពេល៦ ឆ្នាំនេះ បងបានឆ្លងកាត់ភាពសប្បាយរីករាយ និងហែលឆ្លងរាល់គ្រាលំបាកនៅក្នុងជីវិត ប៉ុន្តែបងតែងតែងតែមានអារម្មណ៍កក់ក្ដៅជានិច្ច ដោយសារតែមានអូននៅក្បែរ ដែលជាដៃគូជីវិតដ៏ល្អបំផុតដែលបងអាចចែករំលែកអ្វីៗគ្រប់យ៉ាងជាមួយ។

អូនបានធ្វើឲ្យបងក្លាយជាបុរសដ៏មានសុភមង្គលបំផុតនៅលើផែនដីនេះ និងជាបុរសដែលមានសំណាងបំផុតនៅលើពិភពលោក។ រីករាយខួបអាពាហ៍ពិពាហ៍ អូនសម្លាញ់របស់បង ចំណាន។

ថ្ងៃទី២០ មីនា ២០១៥ គឺជាថ្ងៃដ៏រីករាយរបស់យើង។
ថ្ងៃទី ២០ ខែមីនា កាលពី ៦ ឆ្នាំមុន ខ្ញុំបានសន្យានៅចំពោះមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកយើងទាំងពីរ ថាបងនឹងស្រឡាញ់អូនអស់មួយ ជីវិត។
បងសច្ចាថានឹងគាំទ្រអូនជានិច្ចរាល់អ្វីគ្រប់យ៉ាង ដែលអូនធ្វើ។
សម្រស់ដ៏ស្រស់សោភារបស់អូននៅក្នុងសម្លៀកបំពាក់កូនក្រមុំមួយនេះ បានធ្វើឲ្យបងសម្លឹងមើលអូនមិនដាក់ភ្នែក។
ការដែលពួកយើងបានជួបគ្នា ស្រលាញ់គ្នា និងរួមរស់នៅជាមួយគ្នារហូត គឺជាអំណោយដ៏វិសេសសម្រាប់ពួកយើងទាំងពីរ។
«អាពាហ៍ពិពាហ៍ដ៏អស្ចារ្យមួយគឺមិនសំដៅលើសេចក្ដីស្រលាញ់រវាង «គូស្វាមីភរិយាដែល ល្អឥតខ្ចោះ» នោះទេ។ ផ្ទុយទៅវិញ អាពាហ៍ពិពាហ៍ដ៏អស្ចារ្យ គឺជាការស្រលាញ់គ្នារវាង គូស្វាមីភរិយាដែល មិនល្អឥតខ្ចោះ ប៉ុន្តែអ្នកទាំងពីររីករាយនឹងរៀនទទួលយកគ្នាទៅវិញទៅមក។»
ការរាំលើកដំបូងជាមួយប្រពន្ធជាទីស្រឡាញ់របស់ខ្ញុំ។
សេចក្តីស្រឡាញ់ របស់យើងទាំងពីរបានបង្កើតជា គ្រួសារមួយពោរពេញដោយក្តីស្រឡាញ់ សម្រាប់កូនជាទីស្រលាញ់ របស់យើង ស៊ូឡា។
សេចក្តីស្រឡាញ់របស់យើង ទាំងពីរ បានបង្កើតជាគ្រួសារមួយប្រកបដោយការយកចិត្តទុកដាក់ សម្រាប់កូនជាទីស្រលាញ់ របស់យើង ស៊ូរៀ។
សេចក្តីស្រឡាញ់របស់យើង ទាំងពីរបានបង្កើតជាគ្រួសារ មួយពោរពេញដោយក្តីស្រឡាញ់ សម្រាប់កូនជាទីស្រលាញ់ របស់យើង ទេវី។
សេចក្តីស្រឡាញ់របស់យើង ទាំងពីរបានបង្កើតជាគ្រួសារ មួយដ៏កក់ក្ដៅសម្រាប់កូនជាទីស្រលាញ់របស់យើង ស៊ូឡុង។
ការមានគ្រួសារដ៏សុភមង្គល ជាមួយអូន គឺជាអំណោយ ដ៏មិនអាចកាត់ថ្លៃបាន។
ក្នុងនាមជាដៃគូរួមជីវិត ពួកយើងតែងបំពេញរាល់ចន្លោះ ខ្វះខាតឲ្យគ្នាទៅវិញទៅមក។
ពួកយើងទាំងពីរកាន់ដៃគ្នាទៅរកភាពជោគជ័យ។
អាពាហ៍ពិពាហ៍មួយ ត្រូវរួមផ្សំដោយការជឿទុកចិត្តគ្នា ការពិចារណាវែងឆ្ងាយ ការគាំទ្រគ្នាទៅវិញទៅមក ពេលវេលា និងការយកចិត្តទុកដាក់។
អាពាហ៍ពិពាហ៍មួយ ត្រូវរួមផ្សំដោយការជឿទុកចិត្តគ្នា ការពិចារណាវែងឆ្ងាយ ការគាំទ្រគ្នាទៅវិញទៅមក ពេលវេលា និងការយកចិត្តទុកដាក់។
នៅលើលោកនេះ គ្មានអ្វីមានសេចក្ដីសុខជាង ការមានសេចក្ដីស្រលាញ់ មានមិត្តភាព និង ជាដៃគូជាមួយមនុស្សដែលខ្លួន ជឿទុកចិត្តបំផុតនោះទេ។
សំណើចដ៏ផ្អែមល្ហែមទាំងនេះ គឺជាអ្វីដែលយើងទាំងពីរតែងចែករំលែកជាមួយគ្នា។
ការទទួលយកគ្នា ការកោតសរសើរគ្នា និង ការពេញចិត្តគ្នាទៅវិញទៅមក គឺជាអំណោយដ៏វិសេសវិសាលសម្រាប់យើងទាំងពីរ។
«មនុស្សតែងចង់បាននូវសេចក្ដីស្រលាញ់មួយដែលលើសពីការស្រលាញ់។»– Edgar Allan Poe
«ពេលដែលអ្នកចាប់ផ្ដើមដឹងថាអ្នកចង់ចំណាយពេលវេលាពេញមួយជីវិតរបស់អ្នកជាមួយនរណាម្នាក់ ពេលនោះហើយដែលអ្នកទន្ទឹង រង់ចាំពេលវេលាជាគូនេះឲ្យមកដល់កាន់តែឆាប់។» –When Harry Met Sally
បងទន្ទឹងរង់ចាំចំណាយពេលវេលាជាច្រើនទៀតជាមួយអូន និងស្រលាញ់អូនជារៀងរហូត។ រីករាយខួបអាពាហ៍ពិពាហ៍លើកទី៦ របស់យើង អូនសម្លាញ់។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post