នៅរសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ នេះ មនុស្សចំនួន ៤ នាក់ទៀតហើយ រកឃើញឆ្លងវីរុសកូវីដ-១៩ នៅក្នុងហាងកែសម្ផស្សមួយកន្លែងឈ្មោះថា Master Care Cambodia ដែលមានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៤ នាក់នេះ មានម្នាក់គឺជាស្ត្រីមានផ្ទៃពោះ ៧ ខែ ដែលត្រូវបានឲ្យដឹងថា ជាបងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត មានឈ្មោះថា វី ឌីណា ។
បច្ចុប្បន្ន អ្នកជំងឺទាំង ៤ នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke ។ យ៉ាងណាមិញ ក្រោយដំណឹងនេះបានបាចសាចក្នុងស្រទាប់មហាជននោះ គេសង្កេតឃើញមានបណ្តាមិត្តភក្តិ និង អ្នកលេងហ្វេសប៊ុកបានផ្ញើសារលើកកម្លាំងចិត្តដល់បងស្រីតារាចម្រៀង វី ឌីណែត យ៉ាងច្រើន សូមឱ្យរឹងមាំ និង ឆាប់ជាវិលមកជុំគ្រួសារវិញ ៕
ជូនដំណឹងដោយ អុឹម ជីវ៉ា
ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!
លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!