header ads

Sponsor

រដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងនៅថ្ងៃទី២៨ ខែមីនានេះថា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ខេត្ត បានរកឃើញអ្នកពាក់ព័ន្ធនឹង ស្ត្រីជនជាតិខ្មែរឈ្មោះ ទៀង អូន អាយុ២៧ឆ្នាំ មានវិជ្ជមានជំងឺកូវីដ-១៩ រស់នៅរាជធានីភ្នំពេញ បានធ្វើដំណើរតាមរថយន្តឈ្នួល មកធ្វើពិធីសូត្រមន្តឡើងផ្ទះ នៅភូមិឈើភ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

ក្រុមការងារបានចុះស្រាវជ្រាវដល់ទីតាំង រកឃើញអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយស្ត្រីជនជាតិខ្មែរខាងលើមានចំនួន៥១នាក់(ស្រី២៥នាក់) ក្នុងនោះ អ្នកពាក់ព័ន្ធផ្ទាល់ ១៩អង្គ/នាក់ និងប្រុយោល ៣២នាក់ ៕


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post