នៅថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង២១:០០នាទីមានករណីក្មេងទំនើងមួយក្រុមធ្វើឱ្យខូចដោយចេតនា(កាប់រថយន្តស៉ីរ៉ែនពេទ្យដឹកអ្នកជម្ងឺ) មានគ្នា៣នាក់ នៅ ចំណុចផ្លូវលំ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បណ្តាលឱ្យដាច់ថ្នាំឡាន កំពិតទ្វាខាងស្តាំ និងបែកកញ្ចក់ខាងមុខ ។
លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យលោក ឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយកម្លាំងជំនាញក្រុងប៉ោយប៉ែត និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ចុះធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២១ បានកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ៖
១-ឈ្មោះ ខេង វាសនា ប្រុស អាយុ ១៨ឆ្នាំ រស់នៅ ភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
២-ឈ្មោះ ខេង សុឃីម ប្រុស អាយុ ២០ឆ្នាំ រស់នៅ ភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
៣-ឈ្មោះ ឈូន វីរះ ហៅ ម៉ូវ ភេទប្រុស អាយុ ១៧រស់នៅភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ករណីជនសង្ស័យទាំង៣នាក់នេះ សមត្ថកិច្ចកំពុងកសាងសំ ណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភព និងរូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ