Sponsor

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញនូវវឌ្ឍនភាពនៃការនាំចេញផលិតផលកសិកម្ម ដែលទទួលបានរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគីរី តាកែវ កំពត និងបាត់ដំបង កាលពីថ្ងៃទី២៩ ខែមីនា ដែលបានបង្ហាញឲ្យឃើញអំពីបរិមាណកសិផលដែលបាននាំចេញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ ទៅកាន់ប្រទេសជិតខាងក្នុងនោះមាន៖ ស្រូវ ដំឡូង មីស្រស់ ក្រៀម ស្វាយកែវរមៀតស្រស់ គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដូចខាងក្រោម៖
១- ខេត្តរតនគីរី៖
- ចេកអំបូងលឿង: ២៥ ៥៦០ តោន
- ចំណិតដំឡូងមីក្រៀម: ២០ ០៩៤ តោន
- ម្នាស់ស្រស់: ៥៩២ តោន
- គ្រាប់ស្វាយចន្ទី: ៨ ០៦២ តោន
- ស្វាយកែវរមៀតស្រស់: ៦៣៧ តោន
- ក្រូចថ្លុង: ៧៧ តោន
- ខ្នុរ: ២៤៨ តោន
២- ខេត្តតាកែវ៖
- ស្រូវ: ២០៦ ១៦២ តោន
- ស្វាយកែវរមៀតស្រស់: ២០ ៣០៨ តោន
៣- ខេត្តកំពត៖
- ស្រូវ: ៥៩ ៧១០ តោន
៤- ខេត្តបាត់ដំបង៖
- ដំឡូងមីស្រស់: ១១១ ៨២០ តោន
- ផ្លែស្វាយស្រស់: ១ ៥៤៣ តោន

ប្រភព ទទក

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor