នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី វិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត ។

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ឲ្យដឹងបន្ថែម នៅយប់ថ្ងៃដដែលនេះថា ទាក់ទងនឹង បម្រាមគោចរ ការហាមឃាត់ការធ្វើដំណើរ ឬវិធានការរដ្ឋបាលផ្សេងទៀត គឺមិនទាន់មានទេនៅពេលនេះ វិធានការខាងក្រោមនេះ ចាប់អនុវត្តនៅពេលដែលរាជរដ្ឋាភិបាល ឬអាជ្ញាធររាជធានី-ខេត្តនីមួយៗ ចេញសេចក្តីសម្រេច ដោយឡែកមួយទៀត។

លោកបានលើកឡើងទាំងស្រុងថា រាល់វិធានការរដ្ឋបាលដែលចែងក្នុងអនុក្រឹត្យ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយ នៃរាជធានី-ខេត្តណាមួយនៅឡើយទេនាពេលនេះ ពោលគ្មានការដាក់បម្រាមគោចរនៅពេលនេះទេ!

សូមជម្រាបជូនបងប្អូនមេត្តាជ្រាបថា៖ រាល់វិធានការរដ្ឋបាលដែលមានចែងក្នុងអនុក្រឹត្យលេខ៥៧ អនក្រ.បក ចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ គឺមិនទាន់អនុវត្តក្នុងក្របខ័ណ្ឌភូមិសាស្ត្រ ឬតំបន់ណាមួយនៃរាជធានីខេត្តណាមួយនោះនៅឡើយទេនាពេលនេះ

វិធានការរដ្ឋបាលណាមួយនឹងអនុវត្ត លុះណាតែមានសេចក្តីសម្រេចរបស់គណៈអភិបាលរាជធានី ខេត្ត សម្រាប់ផ្នែកខ្លះ ឬទីកន្លែងខ្លះក្នុងដែនដីនៃរាជធានីខេត្ត ឬមានវិសាលភាពអនុវត្តទូទាំងរាជធានី ឬខេត្តរបស់ខ្លួន តែប៉ុណ្ណោះ!

ចំពោះវិធានការបិទខ្ទប់រាជធានីឬខេត្ត និងវិធានការរដ្ឋបាលផ្សេងទៀតដែលមានវិសាលភាពអនុវត្តលើសពីដែនដីនៃរាជធានី ឬខេត្តមួយ ឬមានវិសាលភាពអនុវត្តនៅទូទាំងប្រទេស លុះណាតែមានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ!

សូមជម្រាបជូនថា នៅក្នុងនោះ​មាត្រា៨​ នៃអនុក្រឹត្យនេះ​បានចែង​ពីបម្រាម​គោចរ​ខ្លះ ​ដោយមិន​អនុញ្ញាត​ឲ្យធ្វើ​ដំណើរ​ ក្នុង​ចន្លោះពីម៉ោង ២០ (ម្ភៃ ) ដល់ម៉ោង ៥ (ប្រាំ ) លើកលែងចំពោះការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និងបន្ទាន់ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍
សាធារណៈ ការធ្វើដំណើរទៅកន្លែងបំពេញការងារ គ្រឹះស្ថាន ឬទីតាំងអាជីវកម្មដែល ត្រូវបានលើកលែងឱ្យបើកដំណើរការដូចមានបែងក្នុងកថាខណ្ឌខាងក្រោមនេះ និងករណីចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ដោយឡែក​ មាត្រា៤​នៃអនុក្រឹត្យ​នេះ ក៏បាន​ចែងដែរ​ថា ការ​ធ្វើដំណើរ​ចេញពី​លំនៅឋាន​ អាចត្រូវ​បានហាម​ឃាត់ដោយ​លើកលែង​តែក្នុងករណី​ចាំបាច់​មួយចំនួន​ប៉ុណ្ណោះ។

​ករណីចាំ​បាច់ ​ដែលត្រូវ​អនុញាត​ឲ្យចេញ​ពីលំនៅ​ឋាន ​មានដូចជា​ ទៅទិញ​របស់​បរិភោគ​, ទៅមន្ទីរពេទ្យ,​ ទៅឱសថស្ថាន​, ទៅបំពេញ​ការងារ​, ទៅប្រកប​អាជីវកម្ម,​ ទៅធ្វើតេស្ត​រកវីរុស​កូវីដ-១៩​, ទៅចាក់​វ៉ាក់សាំងបង្ការ​ជំងឺកូវីដ​-១៩​។

ករណី​ចាំបាច់​ផ្សេងទៀត ​ដែលត្រូវ​អនុញាត​ឲ្យចេញពីលំ​នៅឋានដែរ​នោះ គឺ ទៅធ្វើ​សកម្មភាពកីឡាជា​លក្ខណៈបុគ្គល​ ក្នុង​រង្វង់ភូ​មិសាស្រ្ត​ឃុំ-សង្កាត់​ ដែល​ខ្លួនរ​ស់នៅ,​ ទៅជួប​នគរបាល ឬ​តុលាការ តា​មកា​រកោះហៅ,​ ចេញ​ទៅដោយសា​រសមា​ជិកគ្រួ​សារ ​កំពុងមាន​ជំងឺធ្ងន់​ធ្ងរ​ និងសង្គ្រោះប​ន្ទាន់ ឬករណីសមាជិ​កគ្រួសា​រទទួល​មរណ​ភាព។ ​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor