រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។
ក្នុងពេលកំពង់អនុវត្តវិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី០៣.០៤.២០២១នេះ បងស្រីម្នាក់នេះមានផ្ទៃពោះជិត៧ខែបានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោលដោយខ្លាចកំលាំងចាប់ម៉ូតូ។មកដល់គោលដៅត្រួតពិនិត្យខ្ញុំបានណែនាំសម្របសម្រួលអោយប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។
ចង់សួរថា៖តើលោកប្តីខ្លាចប៉ូលីសពេករហូតទុកអោយប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ?? កំលាំងគណះបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។
ដូចនេះខ្ញុំក៏បានសម្របសម្រួលអោយមានការដឹកជញ្ជូនបងស្រីទៅផ្ទះដោយPassappតែម្តង។
អត្ថបទលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក!