Sponsor

(ភ្នំពេញ)៖ ក្រោយហេតុការណ៍ភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៥៧នាទីយប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅក្បែរស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសន្តិសុខយាមនៅខាងមុខធនាគារ ABA បានដកកាំភ្លើងខ្លីរបស់ខ្លួនបាញ់សម្លាប់បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានផ្ញើសារជូនប្អូនៗដែលទើបបានតាំងស៊ុបចូលបម្រើក្នុងកងជួរក្របខ័ណ្ឌ កងកម្លាំងប្រដាប់អាវុធតែម្ដង។

ក្នុងសារនេះមានន័យសេចក្ដីទាំងស្រុងថា៖

មិនថាអ្នកណាជាអ្នកណាទេ នៅពេលដែលបានចូលក្របខ័ណ្ឌតាំងស៊ុបជានគរបាលជាតិ ឬខេមរ:ភូមិ្ទថ្មីៗ ភាគច្រើនប្អូនៗតែងតែមានបំណងចង់បានអាវុធខ្លីដើម្បីប្រើប្រាស់។
កន្លងមកខ្ញុំធ្លាប់បានសួរប្អូនៗមួយចំនួនថាតើចាំបាច់អីត្រូវមានអាវុធដាក់ជាប់ខ្លួន ភាគច្រើនលើសលុបបានឆ្លើយថាទុកការពារខ្លួន។
កន្លងមកខ្ញុំក៏ធ្លាប់បានបង្ហោះរឿងអាវុធនេះដែរថាមានវាជាប់ខ្លួនមិនប្រាកដថាជួយម្ចាស់វាគ្រប់ពេលនោះទេ វានឹងនាំទុក្ខដាក់ខ្លួនច្រើនជាងនាំសុខ បើសិនម្ចាស់វាគ្រប់គ្រងខ្លួនឯងអត់បាន ឬចេះច្បាប់អត់ដល់ ។
ជាក់ស្តែងដូចអង្គហេតុមួយនេះអញ្ចឹង បើសិនជាខ្មាន់កាំភ្លើងគាត់គ្មានអាវុធនៅនឹងដៃទេ ខ្ញុំគិតថាគាត់នឹងរត់យករួចខ្លួនតែម្តង ប៉ុន្តែដោយសារតែមានអាវុធនៅជាប់នឹងខ្លួនទើបធ្វើឲ្យគាត់ហ៊ានដើម្បីតតាំងជាមួយជនដែលកាន់កាំបិត។
នៅក្នុងអង្គហេតុនេះខ្មាន់កាំភ្លើងប្រាកដជាឆ្លើយថាការពារខ្លួនដោយស្របច្បាប់តាមមាត្រា៣៣ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែមាត្រាខាងលើបានចែងច្បាស់លាស់ណាស់ បើអ្នកវិភាគមិនដល់ យល់មិនច្បាស់ហើយយកវាមកអនុវត្តក៏នាំទុក្ខដាក់ខ្លួនដែរ។
សូមប្អូនៗដែលទើបបានក្របខ័ណ្ឌកងកម្លាំងថ្មីៗ និងមានបំណងចង់បានអាវុធខ្លីដើម្បីយកដាក់តាមខ្លួន ត្រូវមានចិត្តឲ្យធ្ងន់ និងយល់ដឹងឲ្យច្បាស់លាស់ពីសិទ្ធិការពារខ្លួនមុនសម្រេចចិត្តដកយកអាវុធមកប្រើប្រាស់។
ខ្ញុំរៀបរាប់ខាងលើមិនមែនចោទថាខ្មាន់កាំភ្លើងខុសទេ គឺមានគោលបំណងឲ្យប្អូនៗទើបបានក្របខ័ណ្ឌកងកម្លាំងប្រដាប់អាវុធតាំងស៊ុបថ្មីៗត្រូវគិតឲ្យបានវែងឆ្ងាយ និងយករឿងមួយនេះមកធ្វើជាឧទាហរណ៍ មុនសម្រេចចិត្តមានអាវុធដាក់ជាប់នឹងខ្លួន។
ខ្ញុំសូមជូនពរឲ្យក្មាន់កាំភ្លើងនៅក្នុងអង្គហេតុនេះបានរួចផុតពីបទចោទ ។
សូមអរគុណ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor