នៅថ្ងៃសៅរ៍ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំកងកម្លាំងចុះបិទទីតាំងផ្ទះកម្មករ-កម្មការនីរោងចក្រ ម៉េង អៀង មានវិជ្ជមានកូវីដ-១៩ នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានចំនួន ០៧គោលដៅ ៖
១-ផ្ទះលេខ៥f ផ្លូវ៣៥១ ភូមិ២ មានចំនួន ០២នាក់ ជាកម្មការិនីរោងចក្រ ម៉េង អៀង
២-ផ្ទះលេខ២៤ ផ្លូវ៣៤៩ ភូមិ៣ មានចំនួន០២ នាក់ស្រី ជាកម្មការិនីរោងចក្រ ម៉េង អៀង
៣-ផ្ទះលេខ៩ ផ្លូវ៣៤៩ ភូមិ២ មានចំនួន ០១ នាក់ស្រី
៤-ផ្ទះលេខ៧ ផ្លូវ៣៤៧ ភូមិ៣ មានចំនួន ០១នាក់ស្រី
៥-ផ្ទះលេខ៣៤ ផ្លូវ៥២៨ ភូមិ៥ មានចំនួន ០១នាក់ស្រី ជាកម្មការិនីម៉េង អៀង
៦-ផ្ទះលេខ៨ ផ្លូវ៣៣៩ ភូមិ៤ មានចំនួន ០១នាក់ស្រី ជាកម្មការនីម៉េង អៀង
៧-ផ្ទះលេខ៤២ ផ្លូវ៣៤៥ ភូមិ៣ មានចំនួន ០១នាក់ស្រី ជាកម្មការិនីម៉េង អៀង
ចំពោះទីតាំងទាំងខាងលើ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក បានបិទហុំព័ទ្ធទីតាំងខាងលើ ដោយហាមចេញចូល ឲ្យអ្នកជម្ងឺទាំង០៩នាក់ រងចាំក្រុមគ្រូពេទ្យមកទទួលពួកគាត់ទៅព្យាបាល ដោយឡែក អ្នករងផលប៉ះពាល់ចំនួន២០៥នាក់ស្រី ១១៥នាក់ អោយធ្វើចត្តាឡីស័កនៅនឹងទីតាំង រងចាំសហការជាមួយក្រុមគ្រូពេទ្យ ចុះមកវិភាគ និងយកសំណាក៕
ប្រភប និងរូបភាព៖ សាលាខណ្ឌទួលគោក

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor