(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃពុធទី១៤ ខែមេសា ឆ្នាំ២០២១ រំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ទី១៥ ខែមេសា ឆ្នាំ២០២១ បានចេញសារសំឡេងសុំទោសប្រជាពលរដ្ឋ ក្រោយសារសំឡេងស្តីពីការរៀបចំបិទខ្ទប់រាជធានីភ្នំពេញកាលពីយប់មិញបានបែកធ្លាយបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្នងរាជធានីភ្នំពេញនាំគ្នាសម្រុកទៅទិញស្បៀងបម្រុងទុក តាមបណ្តាផ្សារធំៗមួយចំនួនធ្វើឲ្យក្រុមអាជីវករឆ្លៀតឱកាសតម្លើងថ្លៃទំនិញទ្វេរដង ដោយសម្តេចតេជោ ព្រមានពីការដាក់ពិន័យធ្ងន់ធ្ងរពេលក្រោយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ដូច្នេះ «ខ្ញុំសោកស្តាយជាទីបំផុតនៅពេលខ្ញុំបានដាក់ចេញបទបញ្ជាសម្រាប់ការៀបចំនេះ បែរជាលេចធ្លាយដោយបុគ្គលខ្វះការទទួលខុសត្រូវ ហើយការលេចធ្លាយនេះ បានធ្វើឱ្យប៉ះទង្គិចនូវអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខុសពីវត្ថុបំណងរបស់ខ្ញុំ របស់រាជរដ្ឋាភិបាល ដែលបិទខ្ទប់។ ប៉ុន្តែមានការផ្គត់ផ្គង់រៀបចំត្រឹមត្រូវមិនឱ្យបងប្អូនដាច់បាយ មិនឱ្យបងប្អូនដាច់ភ្លើង ដាច់ទឹកនោះទេ។ សេវាកម្មទាំងប៉ុន្មានរាប់ទាំងសេវាកម្មប្រមូលសំរាមចេញពីផ្ទះ ចេញពីកន្លែងបងប្អូននៅតែអាចធ្វើបាន សូម្បីតែការហាត់ប្រាណ ក៏នៅតែអាចធ្វើបាន»


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor