មណ្ឌលគិរី៖ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០:៥០នាទីព្រឹក ដោយទទួលពត៌មានពីប្រជាពលរដ្ឋថាមានអ្នកមកពីក្រៅខេត្តមកស្នាក់នៅ ក្រុមគ្រូពេទ្យ និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយអាជ្ញាធរភូមិសង្កាត់​ បានចុះត្រួតពិនិត្យបន្ទប់ជួលស្ថិតនៅភូមចំការតែ​ សង្កាត់ស្ពានមាន​ជ័យ​ ក្រុងសែនមនោរម្យ​ បន្ទប់លេខC២និងA៥។​

តាមការពិនិត្យជាក់ស្តែងគឺមានមនុស្សចំនួន០៣នាក់​ ដែលរត់គេចមកពីខេត្តតាកែវ​ហេីយគេចវេសពីការធ្វេីចត្តាឡីស័ក៖

១/.ឈ្មោះខេន.ស្រីណា ភេទស្រី ជនជាតិខ្មែរ អាយុ២១ឆ្នាំ មុខរបរអ៊ុតសក់ ទីកន្លែងកំណើត:ភូមិរវៀង ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
២/.ឈ្មោះ នឹម.ណាវី ភេទស្រី ជនជាតិខ្មែរ អាយុ២៤ឆ្នាំ មុខរបរអ៊ុតសក់ ទីកន្លែងកំណើតជាមួយគ្នា។
៣/.ឈ្មោះ ហេង.ស្រីយីន ភេទស្រី ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ទីកន្លែងកំណើតជាមួយគ្នា។
ពលរដ្ឋទាំង០៣នាក់ខាងលើត្រូវបានបញ្ជូនទៅធ្វើចត្តាទ្បីស័កនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ ។

ប្រភព ការពិត GCNP

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor