ក្រោយពីមានការចែកចាយរូបភាពអាជ្ញាធរកាន់ដំបងដើម្បីអនុវត្តអ្នកដែលបំពាន ឬលើ្មសបម្រាប បង្កមានការរិះគន់ ព្រមទាំងមានអ្នកខ្លះជម្រុញឲ្យអាជ្ញាធរអនុវត្ត ប៉ុន្តែយ៉ាងណាបើតាម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯ.ឧ ខៀវ កញ្ញរិទ្ធបានលើកទល្ហីករមួយថា មនុស្សប្រព្រឹត្តខុសតិចទេ តែអាជ្ញាធរប្រើហិង្សាគឺអាជ្ញាធរជាអ្នកខុស។
បើតាមឯកឧត្តមលើកឡើងទាំងស្រុងថា៖ សូមនិយាយពីរឿងមួយ : ការអនុវត្តច្បាប់មិនមែនជាស្វ័យប្រវត្តិភ្ជាប់ជាមួយអំពើហិង្សាទេ បើអ្នកប្រព្រឹត្តខុសមិនប្រតិកម្មដោយអំពើហិង្សា ។ កុំភ្លេចពាក្យ «បំរើប្រជាជន» ។ នៅឥណ្ឌា ប៉ូលីសវ៉ៃអ្នកប្រព្រឹត្តខុស ទីបំផុតមួយសង្កាត់បះតបវិញរត់បះជើង ។ មនុស្សប្រព្រឹត្តខុសតិចទេ តែអាជ្ញាធរប្រើហិង្សាគឺអាជ្ញាធរជាអ្នកខុស ។
យ៉ាងណាអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី ២១ ខែមេសានេះថា ការកាន់រំពាត់របស់កងកម្លាំងសមត្ថកិច្ច ដេញប្រជាពលរដ្ឋឱ្យចូលផ្ទះ ដូចឪពុកម្ដាយប្រដៅកូនប៉ុណ្ណោះ មិនមែនជាការប្រើអំពើហិង្សានោះទេ ប៉ុន្តែបើនៅតែមិនស្តាប់ ត្រូវឃាត់ខ្លួន និងផាកពិន័យតាមច្បាប់។