ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដកឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ និងលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ចំពោះឧត្តមសេនីយ៍ទោ ស៊ុំ ពៅ អត្តលេខ ០២៣៦៣២ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
ការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដកឋានន្តរស័ក្តិផ្កាយពីរ ពីលោក ស៊ុំ ពៅ បានធ្វើឡើងតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អតីតផ្លាយពីរ ស៊ុំ ពៅ មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
អតីតផ្កាយពីរយោធារូបនេះ និងនិងបក្ខពួកចំនួន ៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីរត់ពន្ធមនុស្ស ពោលគឺនាំជនជាតិចិនចំនួន ២៨នាក់ឆ្លងដែនខុសច្បាប់នៅចំណុចសណ្ឋាគារ ធីធីភី ១ (TTP 1) ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីទាបភ្លឺថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។

ប្រភព BAYON Radio

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor