ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងផាកពិន័យបុរសម្នាក់ចំនួន២លានរៀល ដែលល្មើសនឹងវិធានការរដ្ឋបាល។

ការផាកពិន័យនេះនារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីលោកតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរាជរដ្ឋាភិបាលស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និងខេត្ត។

តំណាងលោកអភិបាលខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលស្រុកស្វាយជ្រំ សហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ចុះអនុវត្តករណីផាកពិន័យអន្តការណ៍ចំពោះបុគ្គលមិនអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និង ខេត្តនៅគោលដៅប្រចាំការផ្លូវជាតិលេខ០១ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ។
ក្រោយមកក៏បានឃាត់បុរសម្នាក់មានឈ្មោះ គង់ ឡុង ដែលបានធ្វើដំណើររវាងខេត្ត និង ខេត្តដោយអនុវត្តល្មើសមាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងបានពិន័យទឹកប្រាក់ចំនួន២.០០០.០០០រៀល (ពីរលានរៀល)ផងដែរ៕

សូមជម្រាបជូនថានៅថ្ងៃទី២៥ មេសានេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។ សម្រាប់ការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ភូមិសាស្ត្រនានាដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងសេចក្តីសម្រេចពាក់ព័ន្ធនានារបស់រដ្ឋបាលរាជធានី ខេត្ត ដែលមានជាធរមាន! យោងតាមសេចក្តីសម្រេចលេខ ៥៣ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor