នៅរសៀលនេះ លោកតាវិរៈសិល្បករ គង់ ណៃ បានធ្វើដំណើមកទទួលអំណោយពីលោក ជំទាវម៉ែ ហ៊ុន សុីណាត និង ឯកឧត្តមប៉ា នឹម ច័ន្ទតារា និង លោកជំទាវឧកញ៉ា នឹម វណ្ណៈ អគ្គនាយិការក្រុមហ៊ុន ACEGroup និងក្រុមគ្រួសារ នៅក្រុមហ៊ុន ACE Group រាជធានីភ្នំពេញ ។
លោកជំទាវឧកញ៉ា នឹម វណ្ណៈ បានមានប្រសាសន៍ថា ដោយមើលឃើញពីវិរៈភាពតស៊ូស្រលាញ់បំរើវិស័សិល្បៈជិតរយៈពេលជិត៨០ឆ្នាំ ដោយអភិរក្សថែរក្សាវប្បធម៌ខ្មែរ របស់លោកតា គង់ ណៃ ធ្វើអោយលោកជំទាវមានចិត្តអាណិតគោរពស្រលាញ់លោកតា គង់ ណៃ ដែលខិតខំដើម្បីវប្បធម៌ខ្មែរ ជាមរតកមនុស្សរស់ មិនអោយបាត់បង់ ទើបថ្ងៃនេះលោកជំទាវ អញ្ជើញលោកតាមកក្រុមហ៊ុន ACE group ដើម្បីចូលរួមចំនែកឧបត្ថម្ភជួយសម្រួលដល់ជីវភាពលោកតាគង់ ណៃ ។
លោកជំទាវបន្តទៀតថា ការជួយរបស់លោកជំទាវនិងអ្នកម្តាយ ហ៊ុន សុីណាតព្រមទាំងក្រុមគ្រួសារ គឺដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយកន្លងមកនេះសម្តេចក៏បានចូលរួមជួយចិញ្ចឹមលោកតា គង់ ណៃ ជារៀងរាល់ខែដែរ ហើយក្នុងនាមលោកជំទាវក៏សូមចូលរួមចំនែកជួយបន្ថែមរៀងរាល់ខែរយៈពេល៥ឆ្នាំដល់លោកតាគង់ណៃនិងភរិយា ។
អំណោយថ្ងៃនេះរួមមានថវិការរបស់ លោកជំទាវម៉ែ ហ៊ុន សុីណាតចំនួន 500$ និងអំណោយដែលលោកជំទាវឧកញ៉ា នឹម វណ្ណៈ ជួយ លោកតា គង់ណៃ រៀងរាល់ខែរយៈពេល៥ឆ្នាំ ដោយក្នុងមួយខែៗទទួលបានដូចជា
១ ទឹកប្រាក់ឧបត្ថម្ភចំនួន ៥០០,០០០៛ក្នុង១ខែ
២ អង្ករ៥០គីឡូ. ក្នុង១ខែ
៣ ត្រីខ១យួ
៤ ទឹកសៀអៀវ១យួ
ហើយ៣ខែម្តងគឺសម្រាប់សិល្បករលោកតាគង់ណៃ គឺមកទទួល ពីបងស្រី ឧកញ្ញ៉ា នឹមវណ្ណ: តាមរយ:មេធាវី ពៅបញ្ញា ទីតាំងHNS. 🙏 ។
អត្ថបទនិងជូនដំណឹងដោយ លោក អុឹម ជីវ៉ា