header ads

Sponsor

ថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូនដ៏ល្បីប្រចាំប្រទេសកម្ពុជា​ OPPO ទើបបើកបង្ហាញមុខមាត់នូវស្មាតហ្វូនត្រកូលស៊េរី A ថ្មីមួយទៀតគឺម៉ូដែល OPPO A74 ជាស្មាតហ្វូនមួយដែលឆ្ពោះទៅមុខដោយកម្លាំងលឿនដ៏អស្ចារ្យជាងគេក្នុងតម្លៃកម្រិតថវិកាប្រហាក់ប្រហែលគ្នា គួបជាមួយកម្លាំងសាកថ្មល្បឿនលឿន 33W ទំហំថ្មធំ 5000mAh និងអេក្រង់ទម្លុះ AMOLED ដែលមានកម្រិតបង្ហាញច្បាស់ FHD+ ងាយស្រួលក្នុងការស្កេនក្រយៅដៃលើអេក្រង់ 3.0 ដែលស្មាតហ្វូននេះប្រកាសដាក់លក់ក្នុងតម្លៃត្រឹមតែ $259 ប៉ុណ្ណោះនៅក្នុងទីផ្សារកម្ពុជា ជាមួយនឹងកញ្ចប់កាដូតម្លៃ $72 ភ្លាមៗចាប់ពីថ្ងៃនេះដល់ថ្ងៃទី20 មេសា ឆ្នាំ2021 ដែលកាដូរួមមាន Bluetooth Speaker និងស៊ីមស្មាតលេខពិសេស (Copper) ភ្ជាប់គម្រោង Smart ធំហ្មង៎ 12 សប្តាហ៍។

ដោយឡែកប៉ុន្មានថ្ងៃចុងក្រោយនេះឃើញថាលើបណ្តាសារព័ត៌មានធំៗល្បីៗជាច្រើនទាំងក្នុងនិងក្រៅប្រទេសបានចុះផ្សាយទាក់ទងអំពីស្មាតហ្វូន OPPO A74 ជាម៉ូដែលថ្មីនេះយ៉ាងព្រោងព្រាត ហើយស្មាតហ្វូននេះទៀតសោតក៏កំពុងឆក់យកបេះដូងអតិថិជន និងអ្នកប្រើប្រាស់ជាប់ចិត្តមិនតិចដែរ ដោយសារគុណភាពល្អ សមត្ថភាពខ្លាំង និងបច្ចេកវិទ្យាទំនើបសាកសមជាមួយនឹងកម្រិតថវិកា។

បើងាកទៅមើលរូបរាងដ៏ស្តើងស្រឡូនរបស់ត្រកូល A ស៊េរីម៉ូដែល OPPO A74 នេះវិញមានកម្រាស់ស្តើង 8.4mm និងទំងន់ស្រាល 178g ដែលមានកម្លាំងថាមពលថ្មទំហំធំ 5000mAh អមជាមួយកម្លាំងសាកថ្ម 33W ដោយសាកថ្មពេញ 100% ប្រើសម្រាប់សន្ទនាទូរស័ព្ទបានរហូតដល់ទៅជាង 56 ម៉ោងឯណ្ណោះ ហើយបើកមើលវីដេអូនៅលើ Youtube វិញបានដល់ជាង 17 ម៉ោង និងការលេងហ្គេមកម្សាន្តក្នុងកម្រិតក្រាហ្វិចមធ្យមៗបានដល់ជាង 10 ម៉ោងឯណ្ណោះ និយាយទៅគឺលេងដល់ចុចដៃក៏មិនទាន់អស់ថ្មដែរ។

ចំណែកកាមេរ៉ា OPPO A74 វិញគឺមានលេនចំនួន 3 គ្រាប់មានទំហំ 48MP និងលែនពីរគ្រាប់ទៀតទំហំ 2MP ភ្ជាប់នូវ Aperture f/2.4 ដូចគ្នា ដែលមួយជាលេន Macro និងមួយទៀតជាលេន​ជំនួយក្នុងការថតរូប Portrait។ បើក្រឡេកមើលកាមេរ៉ាមុខរបស់ OPPO A74 ជាប្រភេទកាមេរ៉ាទម្លុះអេក្រង់ទំហំ 16MP ជាមួយនឹងអេក្រង់ទំហំ 6.43 អ៊ីញ ប្រភេទ AMOLED ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់ 3.0 កាន់តែរហ័ស និងមានភាពងាយស្រួល។

អ្វីដែលគួរឲ្យកត់ស្គាល់គឺកម្លាំងម៉ាស៊ីនរបស់ OPPO A74 គឺខ្លាំងនិងអស្ចារ្យបើធៀបជាមួយនឹងស្មាតហ្វូនដទៃក្នុងតម្លៃប្រហាក់ប្រហែលគ្នាដោយបំពាក់ជាមួយបន្ទះឈីប Qualcomm Snapdragon 662 ប្រភេទ 64bit មាន CPU 8 គ្រាប់ដែលអាចរត់ក្នុងល្បឿនខ្ពស់ដល់ 2.0GHz អមដោយអង្គក្រាហ្វិច Adreno 610 និងមានរ៉េមប្រភេទ LPDDR4x ទំហំ 6GB ជាមួយទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 128GB ជាប្រភេទ UFS2.1 ។ សូមបញ្ជាក់ថាស្មាតហ្វូនជំនាន់ថ្មីនេះគឺប្រតិបត្តិការដោយ ColorOS 11.1 ដែលដំណើរការរួមគ្នាជាមួយ Android 11 ហើយរាល់ដំណើរការការងារទូទៅនៅលើ OPPO A74 គឺរលូនល្អគ្មានទាស់ចិត្តឡើយ ហើយការលេងហ្គេមថ្មីៗដែលកំពុងពេញនិយមក៏មិនទាក់ រអាក់រអួលទាស់ចិត្តឡើយ។

សរុបមក OPPO A74 ល្អទាំងអេក្រង់ ល្អទាំងថាមពលថ្ម ល្អទាំងកាមេរ៉ា ល្អទាំងតម្លៃ ពិសេសនោះជាស្មាតហ្វូនដែលឆ្ពោះទៅមុខជាមួយល្បឿនដ៏អស្ចារ្យជាងស្មាតហ្វូនដទៃដែលមានតម្លៃប្រហាក់ប្រហែល៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post