ក្រោយពីបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងមានការចង្អុលបង្ហាញពី ឯកឧត្ដមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងបេសកម្មរយៈពេល ១២ ថ្ងៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរៀបចំជួសជុសប្រែក្លាយអគារជំងឺសួត ទៅជាអគារសង្រ្គោះបន្ទាន់ជំងឺកូវីដ-១៩ កំរិតធ្ងន់រួចរាល់ នឹងបើកដំណើរការទទួលអ្នកជំងឺនៅថ្ងៃអាទិត្យ ទី ០២ ខែ ឧសភា ឆ្នាំ២០២១ សប្ដាហ៍នេះ។
សាស្រ្តាចារ្យ ងី ម៉េង សូមថ្លែងអំណរគុណនិងសូមជូនពរដល់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ មន្ទីរពេទ្យ និងក្រុមការងារ ព្រមទាំងកម្មករទាំងអស់ ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ ៕ ប្រភព និងរូបភាព៖មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត