ខេត្តកោះកុង ៖កាលពីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១កម្លាំងសមត្ថកិច្ចប្រចាំការនៅប៉ុស្ដិ៍អូរជ្រៅ ខេត្តកោះកុង បានចាប់ឃាត់បុរសម្នាក់ជាអ្នករត់តាក់ស៊ីពីផ្សារថ្មី នៅរាជធានីភ្នំពេញ ទៅខេត្តកោះកុង ដើម្បីធ្វើតេស្ដរហ័សរកជំងឺកូវីដ ស្រាប់តែលទ្ធផលចេញមកគឺវិជ្ជមានជំងឺកូវីដ-១៩ ។
បុរសខាងលើនេះ ឈ្មោះ លីន ប៉ូលីន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅបន្ទប់ជួល រោងចក្រដំបូលខៀវ ក្បែរផ្សារកាណាឌីយ៉ា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរជាអ្នកបើករថយន្ដរត់តាក់ស៊ី និងដឹកអីវ៉ាន់ ពីផ្សារថ្មីនៅរាជធានីភ្នំពេញ ទៅខេត្តកោះកុង
បច្ចុប្បន្ន បុរសខាងលើ ត្រូវយកដាក់សម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងបានយកសំណាកបញ្ជូនទៅបាស្ទ័រ ដើម្បីបញ្ជាក់បន្ថែម៕