header ads

Sponsor

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយមានការទាមទារយកថ្លៃឈ្នួលផ្ទះពី កម្មករ កម្មការនី ក្នុងពេលដែលកម្មករ កម្មការនីយើង មិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ គឺតំបន់ក្រហមនៅឡើយ ។

ក្នុងស្ថានភាពបែបនេះ សម្តេចតេជោ ហ៊ុន សែន សុំអង្វរករចំពោះ ម្ចាស់ផ្ទះជួលទាំងអស់ សូមមេត្តាយោគយល់ដល់ការលំបាករបស់កម្មករ កម្មការនី របស់យើង ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា សុទ្ធតែជួបការលំបាក។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងទៅនេះ ក៏មានម្ចាស់ផ្ទះសំណាក់មួយចំនួន បានសម្រេចមិនយកប្រាក់ឈ្នួលរបស់កម្មករ កម្មការនី ក្នុងចំនួន១រយ: ឬក៏បញ្ចុះថ្លៃ ហើយមាន១ចំនួនទៀត គឺមានរហូតឲ្យការប្រើប្រាស់ក្នុងរយៈពេលវែង ដែលសម្តេចបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ។
ក៏ប៉ុន្តែក៏នៅសេសសល់បងប្អូនមួយចំនួនដោយខ្វះការយោគយល់បង្កើតឲ្យមានបញ្ហាឡើង ខ្ញុំសុំអង្វរករដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ សូមផ្អាកជាបណ្ដោះអាសន្ន នូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការនី ក្នុងពេលដែលកម្មករ កម្មការនី មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែនៅឡើយ ។ ប្រសិនបើម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចនឹងធ្វើទៅបាន ត្រូវរួមគ្នាធ្វើដើម្បីជួយដល់កម្មករ កម្មាការិនី តាមរយៈការបញ្ចុះថ្លៃឈ្នួលផ្ទះ ដែលបាននឹងកំពុងស្នាក់នៅ ក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។បើសិនជាម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបាន ក្នុង១ខែ ២ខែឬ៣ខែ ក៏សុំធ្វើការលើកលែង។
ដោយ: ទទក
សារសំឡេង សម្តេចតេជោ ហ៊ុន សែន ថ្លែងថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២១)

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post