រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិចព្រឹកថ្ងៃទី ១២ ខែឧសភា ២០២១នេះ តាមរយៈហ្វេសប៊ុក លោកផែង វណ្ណៈ បានបង្ហោះថា « រឿងឧកញ៉ាម្នាក់លួងលោមសុំស្នេហ៍ស្រីក្មេងមិនបាន បែរជាប្ដឹងស្រីក្មេងដាក់ពន្ធនាគារក្រោមលេសចោទថា លួចទូរស័ព្ទនិងប្រើហឹង្សាលើឧកញ៉ា កំពុងផ្ទុះក្ដៅលើបណ្ដាញសង្គមហ្វេសប៊ុកហើយ ។
ទោះបីគេមានលុយអាចផាត់ពណ៌លាបថ្នាំពីសទៅខ្មៅបានយ៉ាងណាក៏ដោយ តែពួកគេមិនអាចបិទបាំងការពិតបានទេ ។ Facebook ជាច្រើនដែលផ្សាយរឿងនេះ ត្រូវជនថោកទាបនាំគ្នា Report ប្លុកស្ទើរគ្រប់ៗគ្នា ។
យប់នេះ វេលាម៉ោង ៧:៣០ នាទី ខ្ញុំនឹងផ្សាយ ព័ត៌មានលម្អិតអំពីរឿងនេះ សូមបងប្អូនរង់ចាំតាមដានទាំងអស់គ្នា ដើម្បីរកយុត្តិធម៌អោយក្មេងស្រីរងគ្រោះ »។
លោកបានគូសបញ្ជាក់បន្ថែមទៀតថា៖ ក្មេងស្រីម្នាក់ អាយុទេីបតែ ២០ ឆ្នាំ នៅសុខៗយកកាំបិទទៅដេញចាក់ប្លន់ទូរស័ព្ទដៃពីលោកឧកញ៉ា ? ពាក់ម៉ាស់ និងស្រោមដៃសម័យកូវីដដេីម្បីការពារការឆ្លង គេចោទថា រៀបចំគម្រោង ? បេីអញ្ចឹងតេីអ្នកពាក់ម៉ាស់ពេញប្រទេស សុទ្ធតែប៉ុនប៉ងប្រព្រឹត្តិបទល្មើសឬ ?
តេីក្មេងស្រីនេះ និង លោកឧកញ៉ា ស្គាល់គ្នារបៀបម៉េច ? ហេតុអ្វីក៏ឧកញ៉ារូបនេះ យកចិត្តទុកដាក់ចំពោះក្មេងស្រីម្នាក់នេះខ្លាំងម្ល៉េះ ? អោយលេខទូរស័ព្ទ អោយលុយផ្ញេីចូលតាម ABA និង ឆាតតាមតេឡេក្រាមជាបន្តបន្ទាប់ ?
ដេីម្បីចង់ដឹងការពិត ក្មេងស្រីម្នាក់នេះ និយាយពិត ឬ មិនពិត សូមឆែកមេីល គណនី ABA របស់ក្មេងស្រីនេះ តេីមានឈ្មោះ ឧកញ៉ា វេលុយទៅអោយពិតប្រាកដឬអត់ ? ឆែកមេីលលេខទូរស័ព្ទ និង ការទំនាក់ទំនងតាម តេឡេក្រាម ទោះបីលប់ចោលក៏មាននៅក្នុងទិន្នន័យរបស់ក្រុមហ៊ុនដែរ ។