សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនលាក់ក្នុងបញ្ញើរ តាមផ្លូវគោក(ឆ្លងកាត់កម្ពុជាទៅវៀតណាម) ចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជិត ៧ គីឡូក្រាម នៅរាជធានីភ្នំពេញ
អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ១១:៣៥នាទី កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ ក៥ និងចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងដឹកនាំសម្របសម្រួលពី លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកកិច្ចប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោក នៅចំណុចបេនឡានអូរឬស្សី ផ្លូវលេខ ១០៥ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា និងបន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៖
☆លទ្ធផល:
ក-ឃាត់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ចំនួន ០១នាក់:
ឈ្មោះ ហ្វាន អ៊ី(FAN YI) ភេទប្រុស កើត 01/07/1972 ជនជាតិចិន ស្រុកកំណើតនៅប្រទេសចិន កាន់លិខិតឆ្លងដែនលេខ EJ4666319 បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨២BIS ផ្លូវទន្លរមេគង្គ សង្កាត់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ខ-ចាប់យកវត្ថុតាង
1. អ៊ិចស្តាស៊ី(MDMA) ទម្ងន់ 971.77g (លាក់បង្កប់ក្នុងជើងកង្ហារបញ្ឍរ)
2. កេតាមីន(Ketamine) ទម្ងន់ 5 kg 578.95g
3. មេតំហ្វេតាមីន(ICE) 93.19 g
ចាប់យកវត្ថុតាងគ្រឿងញៀន សរុប 6 kg 643.91 g
សារធាតុផ្សំ(មិនច្បាស់ប្រភេទ) 12 kg 440 g និង ១០កំប៉ុង ស្មើទម្ងន់ 1 kg
☆ បញ្ជាក់:
- ជនសង្ស័យខាងលើ បានឆ្លងកាត់ការយកសំណាកធ្វើRapid Test រកជម្ងឺកូវីដមាន លទ្ធផល " អវិជ្ជមាន" ។
☆ការងារបន្ត:
+បន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ តាមចាប់មុខសញ្ញាពាក់ព័ន្ធ កំពុងរត់គេចខ្លួន ។
+ បន្តសហការជាមួយភាគីវៀតណាមស្រាវជ្រាវ បង្រ្កាបមុខសញ្ញាអ្នកទទួលបញ្ញើរ ។
+បើកការស៊ើបអង្កេត បទល្មើសសម្អាតប្រាក់ ៕