រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណនៃអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងខេត្តព្រៃវែងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះចំនួន៨នាក់ទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ។
ការធ្វើតេស្តរហ័សនេះបានធ្វើនៅមូលដ្ឋានក្នុងស្រុកបាភ្នំ ស្រុកកំចាយមារ ស្រុកពាមរក៌ ស្រុកមេសាង ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រកឃើញវិជ្ជមាន៨នាក់ ពួកគាត់ជាអ្នកធ្វើដំណើរមកពីភ្នំពេញ ។
រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញ ឈ្មោះ និងកន្លែងស្នាក់នៅជាមួយប្រវត្តិធ្វើដំណើររបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង៨នាក់ នៅលើរូបថតរបស់ពួកគាត់។
សូមជម្រាបថា នៅថ្ងៃទី ១៦ ឧសភា ២០២១ ក្រសួងសុខាភិបាលបានរកឃើញករណីជំងឺកូវីដ-១៩ ចំនួន ៣៥០នាក់ និងមានជាសះស្បើយ ១៣៨០នាក់ អ្នកស្លាប់មានចំនួន៣នាក់ ៕ រដ្ឋបាលខេត្តព្រៃវែង