header ads

Sponsor

​ភ្នំពេញ​៖នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ យ៉ាងហោចណាស់​យានយន្ត​សរុប​ចំនួន ៥០២​គ្រឿង ត្រូវបាន​នគរបាល​ទូទាំងប្រទេស​ត្រួតពិនិត្យ និង​ផាកពិន័យ ក្នុងនោះ​មាន​ម៉ូតូ ៣៤៦​គ្រឿង និង​រថយន្ត១៥៦​គ្រឿង​។

 


​សូមជម្រាបថា គិតពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ នគរបាល​ចរាចរណ៍​ទូទាំងប្រទេស​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​សរុប​ចំនួន ៨​ម៉ឺន​២​ពាន់​០៩៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៥​ម៉ឺន​៩​ពាន់​៧០៦​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ ២​ម៉ឺន​២​ពាន់​៣៩២​គ្រឿង​។​

​បទល្មើស​ដែល​ត្រូវបាន​កត់សម្គាល់​សម្រាប់​ម៉ូតូ គឺ​ភាគច្រើន​អត់​មួក ល្មើស​សញ្ញា លើស​ចំណុះ ស្រវឹង និង​អត់​ស្លាក​លេខ​ជាដើម​។ ដោយឡែក​រថយន្ត​ល្មើស​ល្បឿន ល្មើស​សញ្ញា អត់​ប័ណ្ណបើកបរ ស្រវឹង អត់​ស្លាក​លេខ ទូរស័ព្ទ អត់​ខ្សែក្រវ៉ាត់ បត់​ជែង លើស​ចំណុះ អាជីវកម្ម និង​ឆៀក​ជាដើម​៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post